Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃចំនួន៣ ត្រូវព្យុះខែប្រាំងដ៏ខ្លាំងវាយប្រហារ បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

បានផុស

នៅ

ខេត្តថៃចំនួន៣ គឺ Suphan Buri, Chiang Rai និង Chiang Mai ត្រូវព្យុះខែប្រាំងវាយប្រហារយ៉ាងចាស់ដៃ ដោយបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ កាលពីថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅខេត្តភាគកណ្តាលគឺ Suphan Buri មានសេចក្តីរាយការណ៍ថា ផ្ទះរាប់ពាន់ខ្នងត្រូវរងការខូចខាត។ មិនត្រឹមប៉ុណ្ណឹង ព្យុះដ៏សាហាវនេះ ក៏កម្ទេចកសិដ្ឋានចិញ្ចឹមមាន់មួយចំនួន និងបោកផ្តួលបង្គោលភ្លើងរាប់រយដើមផងដែរ ធ្វើឲ្យប្រជាជនគ្មានអគ្គិសនីប្រើប្រាស់។

(រូបថត៖ Nation)

ចំណែកនៅខេត្តភាគខាងជើង Chiang Rai និង Chiang Mai ឯណោះវិញ ព្យុះនេះក៏បង្កការវាយប្រហារយ៉ាងដំណំផងដែរ ជាពិសេសក្នុងស្រុក Mae Suai នៃខេត្ត Chiang Rai ដោយនៅទីនោះ កម្លាំងដ៏ខ្យល់ខ្លាំង បានបោកបំប៉ើងដំបូលផ្ទះអ្នកស្រុក បំបាក់ដើមឈើនិងផ្តួលរំលំបង្គោលភ្លើង កាត់ផ្តាច់អគ្គិសនីដល់ពលរដ្ឋរាប់ពាន់នាក់។

(រូបថត៖ Nation)

រីឯនៅខេត្ត Chiang Mai, ព្យុះបានបោកបំបាក់ដើមឈើ សង្កត់រថយន្ត១១គ្រឿង និងម៉ូតូ៣គ្រឿង ព្រមទាំងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសស្រាល។

(រូបថត៖ Khaosod)

យ៉ាងណាក្តី ជាសំណាងល្អដែរ! គ្មានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិនេះឡើយ  នៅក្នុងខេត្តទាំង៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ នាទីutes មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៥៩ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម