ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា៖ អ្នកទោសរាប់ពាន់នាក់ត្រូវដោះលែង ក្រោយចលាចលនៅពន្ធនាគារ Magwe បណ្តាលឲ្យអ្នកទោសនយោបាយ២នាក់ស្លាប់
អ្នកទោសនយោបាយមីយ៉ាន់ម៉ាពីរនាក់ត្រូវបានតម្រួតបាញ់សម្លាប់ ខណៈអ្នកទោសជាច្រើននាក់ទៀតបានរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងអាជ្ញាធរពន្ធនាគារនិងអ្នកទោសនៅពន្ធនាគារ Magwe។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy កាលពីថ្ងៃ១៨ខែមេសា។

យោងតាមបណ្តាញអ្នកទោសនយោបាយមីយ៉ាន់ម៉ា (PPNM) ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅក្នុងពន្ធនាគារគ្រប់គ្រងដោយរបបយោធា អ្នកទោសនយោបាយពីរនាក់ត្រូវបានបាញ់សម្លាប់ ហើយអ្នកទោសនយោបាយជាច្រើននាក់ និងអ្នកទោសផ្សេងទៀតបានរងរបួស នៅពេលដែលឆ្មាំពន្ធនាគារបានបើកការបាញ់ប្រហារក្នុងអំឡុងពេលជម្លោះរវាងអាជ្ញាធរពន្ធនាគារនិងអ្នកទោសនៅពន្ធនាគារ Magwe ក្នុងតំបន់ Magwe កាលពីថ្ងៃទី ១៣ខែមេសា។ បុគ្គលិកពន្ធនាគារក៏បានរងរបួសក្នុងពេលកើតហេតុនោះដែរ។
ភាពចលាចលបានកើតឡើងនៅពេលដែលក្រុមកងកម្លាំងការពារប្រជាជនក្នុងតំបន់បានប៉ះទង្គិចជាមួយកងកម្លាំងរបបនៅមុខពន្ធនាគារ នេះបើតាមក្រុមតស៊ូមតិនៅមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្រោយការប៉ះទង្គិចនេះ បានផ្តល់ការលើកលែងទោសដល់អ្នកទោសជិត ៤ ៩០០នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ឧត្តមសេនីយ៍ Min Aung Hlaing បានលើកលែងទោសបុគ្គលចំនួន ៤ ៨៩៣នាក់ ក្នុងនោះមានជនបរទេស ១៣នាក់ ដែលនឹងត្រូវបញ្ជូនទៅប្រទេសកំណើតរបស់ពួកគេវិញ។
ការលើកលែងទោសនេះ មិនរាប់បញ្ចូលអ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជា អំពើឃាតកម្ម និងករណីរំលោភនោះទេ។ គេនៅមិនទាន់ដឹងថា មានអ្នកជាប់ឃុំខាងនយោបាយប៉ុន្មាននាក់ក្នុងចំណោមអ្នកដែលត្រូវបានគេដោះលែងនោះនៅឡើយទេ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង