ព័ត៌មានអន្ដរជាតិ
សង្គ្រាមនៅមីយ៉ាន់ម៉ាគ្មានសា្រកសា្រន្តឡើយ សូម្បីមានសុពលភាពនៃបទឈប់បាញ់
ទោះបីមានបទឈប់បាញ់ត្រូវបានប្រកាសឡើងជាឯកតោភាគីទាំងក្រុមរបបយោធាគ្រប់គ្រងប្រទេសរហូតដល់ថ្ងៃទី២២ខែមេសា ប៉ុន្តែមានសេចក្តីរាយការណ៍ដែលថា របបយោធានៅតែបន្តការវាយប្រហារសម្លាប់មនុស្សឥតឈប់ឈរហើយកាលពីថ្ងៃទី១៩មេសា ដោយបានសម្លាប់មនុស្ស១៣នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២០ខែមេសានេះ។

យោងតាមកងកម្លាំងការពារប្រជាជនក្នុងតំបន់ របបយោធាបានធ្វើការវាយប្រហារទៅលើភូមិ Yay Htwat បណ្តាលឱ្យស្លាប់មនុស្ស១៣នាក់ រួមទាំងកុមារពីរនាក់ ក្នុងងទីប្រជុំជន Thabeikkyin នៃទីក្រុង Mandalay ជាទីក្រុងដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីខ្លាំងគេ។
ការវាយប្រហារនៅតែបន្តកើតឡើងបើទោះបីជាបទឈប់បាញ់ដែលប្រកាសដោយយោធាបានដាក់ឱសានវាទរហូតដល់ថ្ងៃទី ២២ ខែមេសា បន្ទាប់ពីការរញ្ជួយដីដ៏សាហាវកាលពីថ្ងៃទី ២៨ខែមីនា ដែលបានសម្លាប់មនុស្ស៥៣៥២នាក់ បើយោងតាម Mizzima News។

លើសពីនេះ កាលពីក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យ Thingyan ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីមីយ៉ាន់ម៉ា របបយោធាមីយ៉ាន់ម៉ា បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងតិច២៦លើកទៅលើគោលដៅជនស៊ីវិល។ ក្រសួងសិទ្ធិមនុស្សរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលប្រឆាំងរបបយោធា បានឲ្យដឹងថា របបនេះបានវាយប្រហារដោយគ្រាប់ផ្លោងចំនួន៩២ លើកនិងការវាយប្រហារតាមអាកាសនៅទូទាំង១២តំបន់ និងរដ្ឋចំនួន១៥ របស់ប្រទេសមីយ៉ាន់ម៉ា ចន្លោះពីថ្ងៃទី ២៨ខែមីនាដល់ថ្ងៃទី ៨ខែមេសា បានសម្លាប់មនុស្ស៧២នាក់ និងរបួស ៩១នាក់។
ដោយសារតែការវាយប្រហារឥតឈប់ឈររបស់ក្រុមយោធានេះ កាលពីថ្ងៃទី១៨ខែមេសា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក Anwar Ibrahim បានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅទីក្រុងបាងកក ដោយជំរុញឱ្យលោករក្សាបទឈប់បាញ់ និងធានាសុវត្ថិភាពរបស់បុគ្គលិកជំនួយដែលផ្តល់ជំនួយសង្គ្រោះគ្រោះរញ្ជួយដី។ ទោះយ៉ាងណាលទ្ធផលផ្លែផ្កាយ៉ាងណាបន្ទាប់ពីការជួបពិភាក្សានេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេ៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក