ព័ត៌មានអន្ដរជាតិ
ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់
នៅប្រទេសថៃ បានកើតគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ថ្មីទៀត ដោយរថយន្តក្រុងមួយគ្រឿង បានបើកទៅបុករថយន្តដឹកទំនិញ បណ្តាលឲ្យរថយន្តក្រុងឆេះ ស្លាប់មនុស្សចំនួន៧នាក់និងរបួស៤០នាក់។

តាមការចុះផ្សាយរបស់ Bangkok Post, ហេតុការណ៍នេះកើតឡើងនៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ លើផ្លូវហាយវ៉េលេខ៣០៤ ត្រង់ចំណោតភ្នំ Khao San Pu Tone ក្នុងស្រុក Na Di នៃខេត្ត Prachinburi។

ប្រភពខាងលើបន្តថា រថយន្តនេះគឺជារបស់ក្រុមហ៊ុន 407 Pattana Co ហើយកំពុងធ្វើដំណើរពីខេត្ត Nong Khai ឆ្ពោះទៅកាន់ខេត្ត Rayong។

អធិការប៉ូលិស Wang Khon Daeng បញ្ជាក់ថា មនុស្សចំនួន៧នាក់ បានស្លាប់នៅនឹងកន្លែង ខណៈមូលហេតុនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ ត្រូវបានគេចង្អុលចំៗថា ដោយសាររថយន្តដាច់ហ្វ្រាំង។

សូមជម្រាបថា ចំណោតភ្នំ Khao San Pu Tone នេះ ក៏ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែរ ដោយកាលពីថ្ងៃទី២៦ខែកុម្ភៈ រថយន្តក្រុងទេសចរណ៍មួយគ្រឿងដែលដឹកមន្ត្រីមកពីសាលាក្រុង Phon Charoen ក្នុងខេត្ត Bueng Kan បានក្រឡាប់ បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក