ព័ត៌មានអន្ដរជាតិ
យោធាចោទលោកស្រី អ៊ុងសាន ស៊ូជី ប្រើបច្ចេកវិទ្យាក្លែងក្លាយដើម្បីដាក់បន្ទុកលើអំពើពុករលួយ
ការប៉ុនប៉ងរបស់យោធាដើម្បីដាក់បន្ទុកបន្ថែមលើការចោទប្រកាន់អំពើពុករលួយចំពោះទីប្រឹក្សារដ្ឋជាប់ឃុំលោកស្រី អ៊ុងសាន ស៊ូជី តាមរយៈវីដេអូឃ្លីមួយរបស់រដ្ឋមន្ត្រីជាប់ឃុំប្រចាំទីក្រុងយ៉ាំងហ្គោនដែលត្រូវបានចោទប្រកាន់ពីការសូកប៉ានដល់លោកស្រី។
ប្រជាពលរដ្ឋជាច្រើនបានងឿឆ្ងល់នឹងភាពត្រឹមត្រូវនៃវីដេអូ ខណៈចលនាបបូរមាត់របស់រដ្ឋមន្ត្រីមិនត្រូវនឹងសំឡេង។
កាលពីថ្ងៃទី១១ ខែមីនា អ្នកនាំពាក្យរបបយោធាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលប្រាក់ចំនួន៦០ម៉ឺនដុល្លារអាមេរិក និងមាសជាង៩គីឡូក្រាមពីលោក U Phyo Min Thein ដែលជារដ្ឋមន្ត្រីប្រចាំតំបន់ទីក្រុងយ៉ាំងហ្គោនចន្លោះខែធ្នូ ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨។

វីដេអូដែលមានរយៈពេល ៤:៤៣នាទីត្រូវបានបង្ហាញកំឡុងពេលធ្វើសន្និសីទកាសែតមួយដែលរៀបចំឡើងដោយអ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអ្គារនៅរដ្ឋធានីណាយពិដោ។
អ្នកនាំពាក្យបាននិយាយថា វីដេអូរបស់លោក U Phyo Min Thein ផ្តល់ឲ្យនូវភស្តុតាដើម្បីចោទប្រកាន់ ដែលនេះជាការប្រឹងប្រែងដើម្បីបំបាត់ការសង្ស័យជាសាធារណៈជុំវិញករណីនេះ។
លោក U Phyo Min Thein ដែលឥឡូវត្រូវបានឃុំខ្លួនដោយរបបយោធាបាននិយាយនៅលើវីដេអូថា លោកបានទៅជួបលោកស្រី អ៊ុងសាន ស៊ូជី ហោចណាស់៣ដងនៅបរិវេណមួយសម្រាប់មូលនិធិសប្បុរសធម៌របស់លោកស្រីទីប្រឹក្សារដ្ឋ Daw Khin Kyi Foundation ដើម្បីកាត់បន្ថយតម្លៃ។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាឃុំខ្លួនភ្លាមៗ បន្ទាប់ពីរដ្ឋប្រហារដោយយោធាកាលពីថ្ងៃទី១កុម្ភៈ។ របបយោធាបានចោទប្រកាន់៤ករណីប្រឆាំងនឹងទីប្រឹក្សារដ្ឋដែលត្រូវបណ្តេញចេញក្នុងនោះមាន ការញុះញុង ការប្រើប្រាស់អាយកូបដោយគ្មានអាជ្ញាប័ណ្ណ និងរំលោភលើការរឹតត្បិតកូវីដ-១៩។

របបយោធាក៏បានចោទប្រកាន់លោកស្រីបទអំពើពុករលួយមួយករណីទៀតដោយចោទថា អ្នកជំនួញម្នាក់បានផ្តល់ប្រាក់សរុប៥៥ម៉ឺនដុល្លារអាមេរិកដល់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេល៤ដងផ្សេងគ្នាចន្លោះឆ្នាំ២០១៨ និង២០២០។
ប៉ុន្តែវីដេអូឃ្លីបរបស់អ្នកជំនួញនោះបាននិយាយដែរថា គាត់បានផ្តល់លុយជាសាច់ប្រាក់ទៅលោកស្រីដោយគ្មានសាក្សី។
ប្រសិនបើរកឃើញកំហុសទាំងពីរករណី លោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៥ឆ្នាំ នឹងប្រឈមនឹងជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ ដែលមានន័យថា លោកស្រីនឹងចំណាយពេលវេលាសេសសល់ក្នុងជីវិតនៅក្នុងពន្ធនាគារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច