ព័ត៌មានអន្ដរជាតិ
សហជីពគ្រូបឋមសិក្សាបារាំងអំពាវនាវឲ្យធ្វើកូដកម្មនៅប៉ារីសរឿងកង្វះការពារកូវីដ-១៩ដល់ពួកគេ
សហជីពពាណិជ្ជកម្មសំខាន់តំណាងឲ្យគ្រូបង្រៀនបឋមសិក្សាប្រទេសបារាំងបានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ឲ្យធ្វើកូដកម្មនៅទីក្រុងបារីស ជុំវិញអ្វីដែលពួកគេនិយាយថា រដ្ឋាភិបាលបរាជ័យក្នុងការការពារគ្រូបង្រៀន និងសិស្សពីជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងជាលើកទី៣នៅក្នុងប្រទេស។
រដ្ឋាភិបាលមានមោទនភាពខ្លួនឯងចំពោះការបន្តបើកសាលារៀនទាំងកំឡុងពេលនៃការផ្ទុះកូវីដ-១៩ខ្លាំងបំផុត ខណៈប្រទេសជិតខាងមួយចំនួនបានបិទទ្វាររយៈពេលជាច្រើនខែហើយនៅពេលជាមួយគ្នា ប៉ុន្តែវាកំពុងស្ថិតក្រោមសម្ពាធខ្លាំងឡើងដើម្បីទប់ស្កាត់នឹងករណីកើនឡើង។
SNUipp-FSU បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«រដ្ឋមន្ត្រីក្រសួងអប់រំអបអរសាទរខ្លួនឯងដែលសាលារៀននៅតែបន្តបើកដំណើរការ ប៉ុន្តែអ្វីទៅជាតម្លៃ?»
សហជីពបាននិយាយថា កូដកម្មនឹងប៉ះពាល់ទីក្រុងបារីស និងតំបន់ខាងក្រៅទីក្រុង បើទោះជាមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់។
ការអំពាវនាវដើម្បីកូដកម្មនេះឆ្លុះបញ្ចាំងពីកង្វល់កំពុងកើនឡើងក្នុងចំណោមបុគ្គលិកសុខាភិបាល និងគ្រូបង្រៀនជាច្រើន ដែលរដ្ឋាភិបាលកំពុងធ្វើមិនគ្រប់គ្រាន់ដើម្បីកាត់បន្ថយការរាលដាលកូវីដ-១៩ បន្ទាប់ពីការបដិសេធរបស់លោកប្រធានាធិបតី Emmanuel Macron រហូតដល់ឆ្នាំនេះដើម្បីដាក់បំរាមទូទាំងប្រទេសជាលើកទី៣។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Gabriel Attal បាននិយាយនៅថ្ងៃពុធថា ការបិទសាលារៀននឹងជាសកម្មភាពចុងក្រោយ។
លោក Valerie Pecresse ប្រធានតំបន់ដែលព័ទ្ធជុំវិញទីក្រុងបារីស បានស្នើសុំយកថ្ងៃឈប់សម្រាកនៃការសិក្សារយៈពេល២សប្តាហ៍ទៅខែមេសា។
ទិន្នន័យចុងក្រោយបំផុតរបស់រដ្ឋាភិបាលដែលបានផ្សាយកាលពីថ្ងៃទី១៩ ខែមីនា បង្ហាញថា សិស្សសាលាចំនួន ១៥៤៨៤នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដែលស្មើនឹង ០.១៣%នៃសិស្សទាំងអស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក