Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

បានផុស

នៅ

ឆ្លើយតបទៅនឹងសំណើពីអ៊ុយក្រែន ដែលស្នើសុំឲ្យ ភាគីទាំងសងខាងត្រូវតែផ្អាកការវាយប្រហារលើទីតាំងស៊ីវិល, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អះអាងថា ទីក្រុងមូស្គូ កំណត់គោលដៅទាំងនោះ ព្រោះកងទ័ពអ៊ុយក្រែននិងបរទេស បានប្រើវាជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងបែបនេះទៅកាន់ទូរទស្សន៍ Russia 1 កាលពីថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ ដោយនិយាយថា «រុស្ស៊ីនឹងនៅតែបន្តកំណត់គោលដៅលើកងទ័ពអ៊ុយក្រែននិងបរទេស ដោយមិនគិតពីថាតើពួកគេស្ថិតនៅទីតាំងស៊ីវិលឬយ៉ាងណានោះទេ។ យើងបានសិក្សាយ៉ាងហ្មត់ចត់មុននឹងបើកការវាយប្រហារព្រោះទីក្រុងកៀវ បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលម្តងហើយម្តងទៀតសម្រាប់តម្រូវការយោធា»។

ពាក់ព័ន្ធប្រតិបត្តិការនៅតំបន់ Kursk, ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា «ជាការពិតគ្រប់គ្នាដឹងថាយើងបាញ់មីស៊ីលលើសាកលវិទ្យាល័យមួយក្នុងទីក្រុង Sumy។ មែន! នោះជាទីតាំងស៊ីវិល ប៉ុន្តែវាត្រូវបានគេប្រើធ្វើជាជម្រកកងទ័ព ដែលប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មនៅតំបន់ Kursk ដូច្នេះយើងនឹងឲ្យពួកគេទទួលខុសត្រូវចំពោះអ្វីដែលពួកគេធ្វើ»។

សម្តីលោកពូទីន កើតឡើងភ្លាមៗបន្ទាប់ពីបទឈប់បាញ់បុណ្យ Easter ផុតកំណត់ ហើយកងទ័ពរុស្ស៊ី បើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់ស្រោចមិនញញើតដៃ។

(រូបថត៖ AP)

តាមការចុះផ្សាយរបស់សារព័ត៌មាន Independent, នៅព្រឹកព្រលឹមថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ ស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារអាកាស បានបន្លឺឡើងសឹងពេញប្រទេសអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍ថា ការផ្ទុះដ៏ធំបានអង្រួនទីក្រុងភាគខាងកើត Mykolaiv។

ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅតាមទីក្រុងនិងតំបន់ធំៗដូចជា Kyiv, Kherson, Dnipro, Cherkasy, Mykolaiv និង Zaporizhzhia ហើយនៅកន្លែងខ្លះក៏មានរបាយការណ៍អំពីការវាយប្រហារដោយមីស៊ីលនិងដ្រូនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីតួលេខជនរងគ្រោះឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានជាតិ៨ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សុខភាព១៦ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៩ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៦ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

Sokha Hotels

ព័ត៌មានពេញនិយម