ព័ត៌មានអន្ដរជាតិ
មូលហេតុពិត នៃការយាងចូលទិវង្គតរបស់សម្តេបប៉ាប ហ្វ្រង់ស៊ីស
សម្តេបប៉ាប ហ្វ្រង់ស៊ីស បានយាងចូលទិវង្គតកាលពីថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ បន្ទាប់ពីព្រះរាជសុខភាពរបស់ទ្រង់ ធ្លាក់ចុះទ្រុឌទ្រោមខ្លាំង អស់រយៈពេលជាច្រើនខែមកនេះ ហើយឥឡូវ បុរីវ៉ាទីកង់បានចេញសេចក្តីប្រកាសថា សម្តេចប៉ាបយាងចូលទិវង្គត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

តាមការបញ្ជាក់ពីបុរីវ៉ាទីកង់ សម្តេចប៉ាបបានយាងចូលទិវង្គតនៅវិមាន Casa Santa Marta នាវេលាម៉ោង ៧:៣៥នាទី (ម៉ោងនៅអ៊ីតាលី) ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា។
ក្រោយការយាងចូលទិវង្គតរបស់ទ្រង់ មនុស្សជុំវិញផែនដី បាននាំគ្នាឧទ្ទិសនិងបួងសួង ព្រមទាំងអធិស្ឋានឲ្យព្រះវិញ្ញាណក្ខន្ធរបស់ទ្រង់ បានឡើងកាន់ឋានសួគ៌។

មុនចូលទិវង្គត សម្តេចប៉ាប ទើបតែចាកចេញពីមន្ទីរពេទ្យ Gemelli នៅទីក្រុងរ៉ូមប៉ុណ្ណោះ បន្ទាប់ពីទទួលការព្យាបាលបញ្ហាផ្លូវដង្ហើម បណ្តាលមកពីរលាកសួតធ្ងន់ធ្ងរ ចាប់តាំងតែពីថ្ងៃទី១៤ខែកុម្ភៈមក។
ក្រោយបានធូរស្បើយបន្តិច សម្តេចក៏បង្ហាញព្រះកាយនៅចំពោះមុខមនុស្សលើទីលាន St Peter’s Square សម្រាប់ពីធីបុណ្យ Easter Sunday ហើយក៏ជួបអនុប្រធានាធិបតីអាមេរិក JD Vance មុនពេលលាចាកលោក។

សូមជម្រាបថា ទ្រង់គឺជាសម្តេចប៉ាប Jesuit ដំបូងបង្អស់, ជាសម្តេចប៉ាបទីមួយមកពីទ្វីបអាមេរិក, ជាសម្តេចប៉ាបទីមួយមកពីអឌ្ឍគោលខាងត្បូង និងជាសម្តេចប៉ាបដែលមិនមែនជាជនជាតិអឺរ៉ុបដំបូងគេបង្អស់ ចាប់តាំងពីសម្តេចប៉ាប Gregory ទី៣ កាលពីជាង១ ០០០ឆ្នាំមុន។
សម្តេចប៉ាបហ្វ្រង់ស៊ីស មានព្រះនាមកំណើតថា Jorge Mario Bergoglio ប្រសូតក្នុងគ្រួសារជាជនអន្តោប្រវេសន៍អ៊ីតាលីនៅថ្ងៃទី១៧ខែធ្នូឆ្នាំ១៩៣៦ក្នុងទីក្រុង ប៊ុយណូស៊ែរ នៃប្រទេសអាហ្សង់ទីន។

ទ្រង់បានសិក្សាផ្នែកគីមីវិទ្យាកាលពីនៅក្មេង ហើយក្រោយមកបានជ្រើសរើសចូលរួមក្នុងសមាគមព្រះយេស៊ូវ (Jesuits) ក្នុងឆ្នាំ ១៩៥៨ រួចក៏ត្រូវតែងតាំងជាអាចារ្យនៅឆ្នាំ១៩៦៩។
សម្តេចប៉ាបហ្វ្រង់ស៊ីស បានដឹកនាំព្រះវិហារកាតូលិកអស់រយៈពេល១២ឆ្នាំ ក្រោយត្រូវបានបោះឆ្នោតជ្រើសរើសក្នុងខែមីនាឆ្នាំ២០១៣ បន្ទាប់ពីការលាលែងតំណែងជាប្រវត្តិសាស្ត្ររបស់សម្តេចប៉ាប Benedict ទី១៦ ដោយសារវ័យជរា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្តេចប៉ាប ហ្រ្វង់ស៊ីស យាងចូលទិវង្គត ក្នុងជន្មាយុ ៨៨ព្រះវស្សា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក