ព័ត៌មានអន្ដរជាតិ
យន្តហោះក្រុមហ៊ុនអាមេរិកឆេះ ជម្លៀសអ្នកដំណើរ អ្នកបម្រើលើយន្តហោះ ជិត៣០០នាក់
យោងការចេញផ្សាយរបស់សារព័ត៌មានអាមេរិក អ្នកដំណើរ អ្នកបម្រើលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta ជិត៣០០នាក់ត្រូវបានជម្លៀសចេញភ្លាមៗ នៅពេលដែល ជើងហោះហើររបស់យន្តហោះនៃក្រុមហ៊ុន Delta របស់សហរដ្ឋអាមេរិកនេះ បានឆេះម៉ាស៊ីននៅឯអាកាសយានដ្ឋានរដ្ឋ Florida កាលពីថ្ងៃចន្ទ។

មន្ត្រីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាមេរិក បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីម៉ោង ១១ព្រឹកម៉ោងក្នុងស្រុកនៅឯអាកាសយានដ្ឋានអន្តរជាតិ Orlando។ ទីភ្នាក់ងារនេះបាននិយាយថា យន្តហោះប្រភេទ Airbus A330 ដែលរៀបចំសម្រាប់ការហោះឡើងទៅកាន់ទីក្រុង Atlanta នៅពេលដែលភ្លើងបានឆាបឆេះឡើង។
តាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក cbs17.com ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា អណ្តាតភ្លើងត្រូវបានគេសង្កេតឃើញជាលើកដំបូងចេញពីបំពង់កន្ទុយយន្តហោះ។ នៅក្នុងឧបទ្ទវហេតុនោះ មានអ្នកដំណើរ២៨២នាក់ អ្នកបម្រើការលើយន្តហោះ១០នាក់ និងអ្នកបើកយន្តហោះ២នាក់។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍មិនបានលើកឡើងពីរបាយការណ៍បឋមពីការរងរបួស។
ក្នុងរយៈពេលចុងក្រោយនេះ វិស័យអាកាសចរណ៍អាមេរិកហាក់រងនូវការវាយប្រហារដោយឧបទ្ទវហេតុផ្សេងៗជាញឹកញាប់ ដែលជាកត្តាបង្កឲ្យមានក្តីបារម្ភចំពោះសុវត្ថិភាពនៃការធ្វើដំណើរតាមផ្លូវអាកាសដ៏មមាញឹករបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា FAA កំពុងបើកការស៊ើបអង្កេត។
អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកដំណើរទាំង២៨២នាក់នៅលើជើងហោះហើរត្រូវបានត្រឡប់ទៅស្ថានីយវិញ ដែលក្រុមហ៊ុនអាកាសចរណ៍កំពុងរៀបចំដើម្បីហោះហើរពួកគេទៅកាន់គោលដៅរបស់ពួកគេ៕



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៩ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក