ព័ត៌មានអន្ដរជាតិ
UN៖ ជិត២ខែហើយដែលអ៊ីស្រាអែលបិទជំនួយទាំងស្រុងមិនឲ្យចូលតំបន់ហ្គាហ្សា
គិតត្រឹមថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ អ៊ីស្រាអែលបានបិទទាំងស្រុងនូវជំនួយមនុស្សធម៌ទាំងអស់ចូលទៅក្នុងតំបន់ហ្គាហ្សាអស់រយៈពេលជាង ៥០ថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN)។

ការបិទជំនួយ បានចាប់ផ្តើមនៅថ្ងៃទី២ខែមីនា ដោយរាំងខ្ទប់រាល់ជំនួយសំខាន់ៗទាំងអស់ ដូចជា អាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ដោយលើកឡើងពីតម្រូវការក្នុងការដាក់សម្ពាធក្រុមហាម៉ាសឲ្យទទួលយកការបន្តជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងបទឈប់បាញ់។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា៖ «ចាប់តាំងពីដើមខែមីនាមក ពុំមានរថយន្តដឹកម្ហូបអាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យ ឬរបស់របរចាំបាច់ផ្សេងទៀតណាមួយត្រូវបានអនុញ្ញាតឡើយ ទោះបីជាវាមានសារៈសំខាន់យ៉ាងណាសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស»។
លោក Dujarric បានបន្ថែមថា៖ «អ្វីដែលយើងអាចសង្ឃឹមបានគឺការសម្រេចបាននូវកិច្ចព្រមព្រៀង ដើម្បីធានាថា ជំនួយមនុស្សធម៌ជាថ្មីម្តងទៀតអាចដំណើរការដោយសេរី និងគ្មានការរារាំងទៅកាន់តំបន់ហ្គាហ្សា»។
អង្គការសហប្រជាជាតិ និងក្រុមជំនួយផ្សេងៗ បានថ្កោលទោសសកម្មភាពនេះ ដោយចាត់ទុកវាថាជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ ការបញ្ឈប់ជំនួយ បានធ្វើឲ្យស្ថានការណ៍មនុស្សធម៌ដែលធ្ងន់ធ្ងររួចទៅហើយនៅក្នុងហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត ដែលមនុស្សជាង ២,១លាននាក់គ្មានលទ្ធភាពទទួលបានការផ្គត់ផ្គង់ចាំបាច់។
សូមបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សាវិញនៅថ្ងៃទី១៨ខែមីនា ក្រោយបញ្ចប់ការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសដែលធ្វើឡើងកាលពីថ្ងៃទី១៩ខែមករា។
គិតចាប់ពីផ្ទុះសង្គ្រាមខែតុលាឆ្នាំ២០២៣ អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥១ ២០០នាក់នៅហ្គាហ្សា៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៩ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក