Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ពីស្អែកទៅ អាកាសធាតុនៅថៃ នឹងក្តៅខ្លាំង ដល់កម្រិតគួរឲ្យបារម្ភ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះថា ចាប់ពីថ្ងៃពុធទី២៣ខែមេសាដល់សប្តាហ៍ក្រោយ អាកាសធាតុនឹងក្តៅខ្លាំង ដល់កម្រិតគួរឲ្យព្រួយបារម្ភ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Nation, ក្នុងសេចក្តីប្រកាសនោះ សម្រាប់តំបន់ភាគច្រើននៃប្រទេសថៃ, សីតុណ្ហភាពពេលថ្ងៃនឹងឡើងដល់ចន្លោះពី៣៦-៤០អង្សាសេ ជាពិសេសនៅប៉ែកកណ្តាលដូចជាខេត្ត Uthai Thani, Kanchanaburi និង Ratchaburi ជាដើម។

ចំណែកនៅប៉ែកឦសានឯណោះដូចជា Loei, Nong Khai, Bueng Kan, Udon Thani, Sakon Nakhon, Nakhon Phanom, Nakhon Ratchasima, Buriram និង Surin សីតុណ្ហភាពអាចឡើងដល់ ៣៧-៣៩អង្សាសេ។

(រូបថត៖ Bangkok Post)

រីឯនៅប៉ែកខាងកើតដូចជា Prachinburi, Sa Kaeo, Chachoengsao, Chonburi, Rayong, Chanthaburi និង Trat សីតុណ្ហភាពនឹងឡើងដល់ ៣៣-៣៧អង្សាសេ។

ទោះបីជាយ៉ាងណាក៏ដោយ នៅតាមតំបន់ទាំងនោះ ក៏នឹងកើតមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះផងដែរ។

ចំពោះមូលហេតុដែលបង្កឲ្យមានរលកកម្តៅនេះ ត្រូវបាននាយកដ្ឋានឧតុនិយម បញ្ជាក់ថា គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបនៅតំបន់ថៃលើ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ នឹងក្តៅខ្លាំង មួយសប្តាហ៍ពេញ ដើមខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម