Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

បានផុស

នៅ

ខេត្ត Mae Hong Son ត្រូវ​បាន​គ្រប​ដណ្តប់​ដោយផ្សែងពុលនៅថ្ងៃ​អង្គារនេះ ខណៈ​ភ្លើង​ឆេះ​ព្រៃ៦១ ទីតាំង ​បាន​បន្ត​រាល​ដាល​ពាសពេញ​ខេត្ត​។ នេះបើយោងតាមការ​ចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២២ខែមេសានេះ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលគ្រប់គ្រងភ្លើងឆេះព្រៃ និងធូលីក្នុងតំបន់ទី៣ បាននិយាយថា ទីតាំងភ្លើងឆេះព្រៃចំនួន ១០១ ត្រូវបានរកឃើញនៅទូទាំង ១៧ ខេត្តភាគខាងជើងនៅថ្ងៃអង្គារនេះ។ នៅក្នុងនោះក្នុងខេត្ត Mae Hong Son មានចំនួនច្រើនជាងគេគឺ ៦១ ទីតាំងបន្ទាប់មកខេត្ត Chang Mai ១៩ ទីតាំង និងខេត្ត Tak ៥ ទីតាំង។ ស្ថានភាពនៅខេត្ត Mae Hong Son កាន់តែយ៉ាប់យ៉ឺន និងចាប់ផ្តើមប៉ះពាល់ដល់សុខភាពប្រជាជននៅក្នុងខេត្ត។

ទីតាំងដែលឆេះទាំងនោះមានគឺនៅក្នុងព្រៃបម្រុង ៤៥ បន្ទាប់មកគឺព្រៃអភិរក្ស ៤៤ និងបន្ទាប់មកតំបន់កសិកម្ម ៨ ទីតាំង។កម្រិតមិនមានសុវត្ថិភាពខ្យល់ពុល PM2.5 ត្រូវបានរកឃើញនៅក្នុងខេត្តចំនួនបីគឺខេត្ត Mae Hong Son, Sukhothai និង Chiang Mai។

ស្រុក Mae Sariang នៃ Mae Hong Son គឺមានការបំពុលខ្លាំងបំផុតគឺ៦៤.៣០ មីក្រូក្រាមក្នុងមួយម៉ែត្រ​គូប​(µg/m³) បន្ទាប់មកគឺស្រុក Muang ខេត្ត Sukhothai៤៣.៣០µg/m³ និងស្រុក Mae Chaem ខេត្តChang Mai ៤១.៧០µg/m³។

គួរបញ្ជាក់ថាក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ទីតាំងភ្លើងឆេះ៥០៤ទីទាំងត្រូវបានរកឃើញនៅភាគខាងជើងប្រទេសថៃ។ មជ្ឈមណ្ឌលគ្រប់គ្រងភ្លើងឆេះព្រៃ និងធូលីនៅតំបន់ទី៣ បានបន្តចុះល្បាតតំបន់ព្រៃដែលងាយរងគ្រោះដោយភ្លើងឆេះព្រៃ។ មជ្ឈមណ្ឌល​នេះ​ក៏បាន​ស្វះស្វែង​រក​កិច្ច​សហការ​ពី​អ្នក​ស្រុក​ដោយ​ស្នើ​ឱ្យ​ពួក​គេ​បញ្ឈប់​ការដុតសំណល់ផ្សេងៗ​ក្នុង​ខែ​នេះ៕

(រូបភាព៖ The Nation)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម