Connect with us

ព័ត៌មានអន្ដរជាតិ

របបយោធា​មី​យ៉ាន់​ម៉ា​ប្រកាស​បន្ត​បទ​ឈប់​បាញ់​ដល់​ថ្ងៃ​ទី​៣០ ខែមេសា

បានផុស

នៅ

ប្រមុខ​​យោធាមីយ៉ាន់ម៉ាបានប្រកាស​​បន្តបទឈប់បាញ់ដែលខ្លួនបានប្រកាស​ជាឯកតោភាគី​ បន្ទាប់ពីមានការរញ្ជួយដីដ៏សាហាវកាលពីខែមុនចំនួនមួយសប្តាហ៍ទៀត ដល់ថ្ងៃទី៣០ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៣ខែមេសានេះ។

(រូបភាព៖ Reuters)​ លោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយស្ងាត់ស្ងៀមមិនឆ្លើយតបទៅនឹងការបន្តបទឈប់បាញ់ឬក៏មិនបន្តកាលពីម្សិលមិញ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃនេះ​បាន​ប្រកាសថា ខ្លួននឹងបន្តបទឈប់បាញ់ជាឯកតោភាគីរយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ខែមេសា បន្ទាប់ពីបទឈប់បាញ់រយៈពេល២០​ថ្ងៃដំបូងដែលបានចាប់ផ្តើមតាំងថ្ងៃទី ២ ខែមេសា បានផុតកំណត់។

បើតាមក្រសួងព័ត៌មានរបស់របបនេះ វិធានការនេះនឹងជួយពន្លឿនការកសាងឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយ​រញ្ជួយដី ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសាងសង់ឡើងវិញនូវការិយាល័យរដ្ឋាភិបាលដែលរងការខូចខាតដូចជា អគារនាយកដ្ឋាន កន្លែងសាធារណៈ និងមធ្យោបាយដឹកជញ្ជូន។

(រូបភាព៖ CJ) ការវាយប្រហារតាមអាកាសរបស់របបយោធា

ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ ក៏កងកម្លាំងរបប​យោធាបានបន្តបើកការវាយប្រហារតាមអាកាសជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស។ យោងតាមក្រសួងសិទ្ធិមនុស្ស​របស់រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ដែលប្រឆាំងរប​ប​យោធា របប​នេះបានវាយប្រហារដោយគ្រាប់ផ្លោងចំនួន៩២ លើកនិងការវាយប្រហារតាមអាកាសនៅទូទាំង១២តំបន់ និងរដ្ឋចំនួន១៥ របស់ប្រទេសមីយ៉ាន់ម៉ា ចន្លោះពីថ្ងៃទី ២៨ខែមីនាដល់ថ្ងៃទី ៨ខែមេសា បានសម្លាប់មនុស្ស៧២នាក់ និងរបួស ៩១នាក់

សូមបញ្ជាក់ថា យោងតាម​ការ​បញ្ចេញ​​ព័ត៌មាន​របស់​របបយោធា​មីយ៉ាន់​ម៉ា​ ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនាបានកើនឡើងដល់ ៣៧៣៥នាក់ របួស៥១០៨ នាក់និង ១២០ នាក់ទៀតកំពុងបាត់ខ្លួន​នៅឡើយ​ គិតត្រឹមថ្ងៃអាទិត្យ ។ ប៉ុន្តែ​បើ​យោង​តាម Mizzima News បានរាយការណ៍ថា មានអ្នកស្លាប់​រហូត​ដល់​​៥៣៥២នាក់ របួស ៧១០៨នាក់ និងបាត់ខ្លួន ៥៣៨នាក់ ដោយទីក្រុង Mandalay មានអ្នកស្លាប់ និងរងការបំផ្លិចបំផ្លាញច្រើនបំផុត៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ វិនាទី មុន

ការ​វិ​វឌ្ឍ​សំខាន់ៗ​នៅ​ក្នុងកិច្ច​ចរចានុយក្លេអ៊ែរ​អាមេរិក-អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

របបយោធា​មី​យ៉ាន់​ម៉ា​ប្រកាស​បន្ត​បទ​ឈប់​បាញ់​ដល់​ថ្ងៃ​ទី​៣០ ខែមេសា

ជីវិតកម្សាន្ដ៦ នាទីutes មុន

តួឯកស្រីក្នុង​រឿង «ក្រមុំឡិកឡក់កំលោះទុយ​មុយ​»​ នៅតែរក្សាមុខក្មេង ទោះបី​កន្លង​១៩ឆ្នាំ

ព័ត៌មានជាតិ១៣ នាទីutes មុន

សាលា​មត្តេយ្យ​ធនធាន​ សម្តេច ជា ស៊ីម ​បើក​​ថ្នាក់កម្រិត “គ”១ មួយថ្នាក់ឡើងវិញ​ ក្រោយ​ផ្អាកមួយ​រយៈដោយសារ​ខ្វះគ្រូ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ស្ថាប័ន Miss Universe ប្រកាស​​បញ្ចប់​​​តំណែង​បវរ​កញ្ញា​​លេខ៣របស់ថៃ​ ក្រោយបំពានលក្ខខណ្ឌ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៧ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ

Sokha Hotels

ព័ត៌មានពេញនិយម