ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រឈមមុខនឹងគ្រោះធម្មជាតិ២ដំណាលគ្នា ក្នុងពេលតែមួយ
នៅប្រទេសម៉ាឡេស៊ី ជាពិសេសរដ្ឋ Johor កំពុងប្រឈមមុខនឹងគ្រោះធម្មជាតិ២ដំណាលគ្នាក្នុងពេលតែមួយ នោះគឺរលកកម្តៅនិងជំនន់ទឹកភ្លៀង។

តាមការចុះផ្សាយរបស់ The Star នៅថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥, អាជ្ញាធរក្នុងរដ្ឋនេះ បានចេញការព្រមានឲ្យប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិក្នុងសប្តាហ៍នេះ នោះគឺដោយសារតែការផ្លាស់ប្តូរខ្យល់មូសុងនិងបម្រែបម្រួលអាកាសធាតុ។
លោក Anuar Abd Manap ប្រធានគណៈកម្មាធិការផ្នែកបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Johor បានឲ្យដឹងថា «ពលរដ្ឋត្រូវត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាទាំងនេះ។ យើងបានឈានចូលរដូវក្តៅហើយ និងថែមទាំងប្រឈមជាមួយព្យុះដែលបង្កជាជំនន់ទឹកភ្លៀងទាំងមិននឹកស្មានដល់ថែមទៀតផង នៅតំបន់មួយចំនួន។ គំរូអាកាសធាតុបច្ចុប្នន្ន មិនស្រួលព្យាករដូចមុនទេ»។

យោងតាមគណៈកម្មាធិការនេះ កម្តៅនៅ Johor នឹងក្តៅខ្លាំង ដោយសីតុណ្ហភាពអាចហក់ដល់៣៥អង្សាសេ ដែលបង្កជាបញ្ហាប្រឈមដល់ក្រុមមនុស្សងាយរងគ្រោះ ជាពិសេសមនុស្សចាស់តែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មាធិការនេះ នឹងកោះប្រជុំគ្នានៅដើមខែក្រោយ ដើម្បីរិះរកវិធីទប់ស្កាត់និងដោះស្រាយ ព្រមទាំងចាត់វិធានការចាំបាច់នានាដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់ឆ្នាំ២០២៤ បណ្តាលឲ្យម៉ាឡេស៊ីខាតបង់ប្រាក់ចំនួន២១១លានដុល្លារ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់