ព័ត៌មានអន្ដរជាតិ
ស្វែងយល់លម្អិតពីវ៉ាក់សាំងកូវីដរបស់ ចិន Sinovac ដឹកមកកម្ពុជាថ្ងៃនេះ
នៅពេលដែលការប្រណាំងប្រជែងជាសកលដើម្បីផលិតវ៉ាក់សាំងកូវីដ ១៩ នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងខ្លាំងជាមួយវ៉ាក់សាំងនាំមុខរបស់ក្រុមហ៊ុន Sinovac នៅបរទេស ។
ដូច្នេះតើយើងត្រូវដឹងច្បាស់អំពីវ៉ាក់សាំងចិននេះយ៉ាងដូចម្តេច?

- តើមានអ្វីខុសគ្នារវាងវ៉ាក់សាំងក្រុមហ៊ុន Sinovac និងវ៉ាក់សាំងខ្លះទៀត?
វ៉ាក់សាំងឈ្មោះ CoronaVac របស់ក្រុមហ៊ុន Sinovac គឺជាវ៉ាកសាំងដែលធ្វើការសម្លាប់ភាគតូចល្អិតរបស់វីរុសដើម្បីបញ្ចោញប្រព័ន្ធភាពស៊ាំរបស់រាងកាយក្នុងការឆ្លើយតបនឹងជំងឺធ្ងន់ធ្ងរ ។
វាអាចត្រូវបានរក្សាទុកនៅក្នុងទូរទឹកកកធម្មតានៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ ដូចជាវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែរ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវការរក្សាទុកនៅឯសីតុណ្ហភាព ដក ២០ អង្សាសេ និងវ៉ាក់សាំង Pfizer នៅសីតុណ្ហភាព ដក ៧០ អង្សាសេ ។
វាមានន័យថាវ៉ាក់សាំង Sinovac មានប្រយោជន៍ច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលពិបាកទុកវ៉ាក់សាំងបានច្រើននៅសីតុណ្ហភាពទាបបែបនេះ ។

- តើវាមានប្រសិទ្ធភាពប៉ុណ្ណា?
យោងតាមទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន គឺមានប្រសិទ្ធភាព ៩១.២៥ ភាគរយ ដែលលទ្ធផលនេះមានភាពល្អប្រសើរជាងការសាកល្បងមួយដាច់ដោយឡែកដែលគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល ។
លោក Zhu Fengcai និពន្ធនាយកកាសែត The Lancet បាននិយាយថា លទ្ធផលដែលផ្អែកលើអ្នកចូលរួម ១៤៤ នាក់នៅក្នុងដំណាក់កាលទី ១ និង ៦០០ នាក់នៅក្នុងដំណាក់កាលទី ២ មានន័យថា វ៉ាក់សាំងនេះសមស្របសម្រាប់ការប្រើប្រាស់បន្ទាន់ ។
នៅក្នុងខែកញ្ញាលោក Yin ប្រធានក្រុមហ៊ុន Sinovac បាននិយាយថា ការធ្វើតេស្តត្រូវបានធ្វើឡើងលើអ្នកស្ម័គ្រចិត្តក្នុងប្រទេសប្រេស៊ីលជាង ១,០០០ នាក់ដែលក្នុងនោះមានអ្នកខ្លះបង្ហាញថាអស់កម្លាំងតិចតួច ឬមិនស្រួលខ្លួនមិនលើសពី ៥ ភាគរយឡើយ ។

- តើក្រុមហ៊ុននេះអាចផលិតវ៉ាក់សាំងប៉ុន្មានដូសក្នុងមួយឆ្នាំ?
ប្រធានក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CGTN ថា ក្រុមហ៊ុន Sinovac នឹងអាចផលិតបាន ៣០០ លានដូសក្នុងមួយឆ្នាំ ។ ដូចវ៉ាក់សាំងដទៃទៀតដែរវាតម្រូវឲ្យចាក់ចំនួន ២ ដូសដោយអាចចាក់មនុស្ស ១៥០ លាននាក់ក្នុងមួយឆ្នាំ ។
ទោះយ៉ាងណាក៏ដោយវាបានចែកចាយទៅដល់ប្រទេសឥណ្ឌូនេស៊ីរាប់លានដូសរួចហើយ ហើយក៏កំពុងទទួលបានកិច្ចព្រមព្រៀងផ្សេងទៀតជាមួយប្រទេសទួរគី ប្រេស៊ីល និងឈីលី ជាដើម ខណៈក្នុងមួយដូសមានតម្លៃ ២០០ យ័ន (ប្រមាណ ៣០ ដុល្លារ) ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ វ៉ាក់សាំងប្រភេទ Sinovac របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន១.៥លានដូស ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern។
ពិធីទទួលវ៉ាក់សាំងនេះ នឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចំណែកឯភាគីចិន តំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយក៏នឹងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ ក្រុមហ៊ុន Pfizer ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ លើកុមារអាយុ ៦ខែដល់ ១២ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ