ព័ត៌មានអន្ដរជាតិ
អាមេរិក បង្ហាញផែនការសន្តិភាព៧ចំណុច ដែលដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន
តាំងពីដំបូងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងអួតអាងថានឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឲ្យបានក្នុងរយៈពេលត្រឹម២៤ម៉ោង ប៉ុន្តែរហូតមកទល់ពេលនេះ បុរសវ័យ៧៨ឆ្នាំ ចូលអង្គុយកៅអីសេតវិមានបានជិត១០០ថ្ងៃហើយ នៅតែមិនទាន់អាចដោះស្រាយជម្លោះបាន។

គ្មាននរណាដឹងឡើយថាតើលោកត្រាំ មានវិធីសាស្រ្តអ្វីទើបអាចពន្លត់ភ្លើងសង្គ្រាមដែលឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងពេលដ៏ខ្លីបែបនេះបាន។ យ៉ាងណា ឥឡូវផែនការសន្តិភាព៧ចំណុចកំពុងស្ថិតក្នុងដៃប្រេសិតពិសេស Keith Kellogg សម្រាប់យកទៅបង្ហាញក្នុងកិច្ចប្រជុំកំពូលស្តីពីវិបត្តិអ៊ុយក្រែន ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ប៉ុន្តែគេដឹងច្បាស់ថា ក្នុងផែនការនោះគឺដាក់សម្ពាធខ្លាំងទៅខាងអ៊ុយក្រែន។
តើ៧ចំណុចនៅក្នុងផែនការនោះមានអ្វីខ្លះ?
- ការទទួលស្គាល់តំបន់គ្រីមៀ ជាទឹកដីរុស្ស៊ី៖ សំណើរបស់សហរដ្ឋអាមេរិក រួមមានការទទួលស្គាល់ជាផ្លូវការនៃឧបទ្វីបគ្រីមៀរបស់រុស្ស៊ី ដែលផ្ទុយពីគោលនយោបាយមុនរបស់អាមេរិក។
- ផ្អាកការវាយលុកនៅខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន៖ ផែនការនេះស្នើឲ្យរក្សាខ្សែទឹកដីបច្ចុប្បន្ន ដោយទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព លើតំបន់ដែលរុស្ស៊ីកាន់កាប់ចាប់តាំងពីការវាយលុកឆ្នាំ២០២២មក។
- សមាជិកភាណអង្គការ ណាតូ របស់អ៊ុយក្រែន៖ សំណើនេះតម្រូវឲ្យអ៊ុយក្រែន បោះបង់ចោលឈប់ចង់ចូលជាសមាជិកអង្គការណាតូទៀត ទោះនេះជាគោលដៅរបស់អ៊ុយក្រែន ជាយូរមកហើយក៏ដោយ
- បន្ថយទណ្ឌកម្មលើរុស្ស៊ី៖ ជាថ្នូរឲ្យរុស្ស៊ីទន់ចិត្ត ផែនការនេះស្នើឲ្យមានការបន្ធូរបន្ថយបន្តិចម្តងៗនូវទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់លើរុស្ស៊ី។
- ការធានាសុវត្ថិភាពសម្រាប់អ៊ុយក្រែន៖ ផែនការនេះបាននិយាយអំពីការផ្តល់ការធានាសន្តិសុខជាក់លាក់ដល់អ៊ុយក្រែន ហើយក៏មានលទ្ធភាពនៃការដាក់កងរក្សាសន្តិភាពផងដែរ។
- កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងឡើងវិញ៖ សហរដ្ឋអាមេរិកបានស្នើឲ្យប្រមូលមូលនិធិរួមគ្នាសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ ហើយនោះគឺពាក់ព័ន្ធនឹងការទទួលបានធនធានរ៉ែកម្ររបស់អ៊ុយក្រែន។
- ពេលវេលាសម្រាប់ការឆ្លើយតប៖ អ៊ុយក្រែនត្រូវគេកំណត់ពេល ក្នុងការឆ្លើយតបទៅនឹងសំណើទាំងប៉ុន្មានខាងលើ ហើយសហរដ្ឋអាមេរិកអាចនឹងដកខ្លួនចេញពីការចរចា ប្រសិនអ្វីៗមិនទទួលបានផល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានថា អ៊ុយក្រែន អាចអស់ប្រទេសទាំងមូល បើមិនព្រមចរចាជាមួយរុស្ស៊ី

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា