ព័ត៌មានអន្ដរជាតិ
អ្នកផលិតមាតិកាចិនម្នាក់រងការរិះគន់ខ្លាំង ចំពោះការស៊ីច្រើនជ្រុលហួសប្រមាណ
បុរសជនជាតិចិនម្នាក់ដែលជាអ្នកផលិតមាតិកាតាមបណ្តាញសង្គម បានទទួលទានអាហារឬហៅថា «Mukbang» បានបង្កឲ្យមានការរិះគន់យ៉ាងដំណំ បន្ទាប់ពីបរិភោគអាហារសមុទ្រមានតម្លៃថ្លៃៗយ៉ាងខ្ជះខ្ជាយ ច្រើនហួសប្រមាណ នៅឯហាងអាហារប៊ូហ្វេមួយកន្លែងក្នុងប្រទេសជប៉ុន។ អ្នកលេងបណ្តាញអ៊ីនធឺណិត បានពណ៌នាអាកប្បកិរិយារបស់បុរសនោះថា «មិនគោរពប្រទេសគេ ហើយធ្វើខ្លួនបែបទំនើង»។

លោក Deng Chenen អាយុ២៥ឆ្នាំមកពីខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ត្រូវបានគេស្គាល់ដោយសារការធ្វើលំហាត់ប្រាណខ្លាំងៗ មានចំណង់អាហារច្រើន និងរបៀបញ៉ាំយឺតៗ។ គាត់បានទាក់ទាញអ្នកតាមដាន ៤.៣ លាននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទោះបីជាប្រាក់ចំណូលរបស់គាត់នៅតែមិនបង្ហាញជាសាធារណៈក៏ដោយ។
បុរសជនជាតិចិនរូបនេះ ធ្លាប់ទទួលទានក្តាមយក្សចំនួន ២៥គីឡូក្រាម ហើយបរិភោគ ប៊ឺហ្គឺចំនួន ៣៥ និងមាន់ប្រលាក់ ចំនួន៣០ដុំក្នុងរយៈពេលត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ។ មិត្តស្រីរបស់គាត់ឈ្មោះ Wu Ting ក៏ជាអ្នកស៊ីឈ្នួលប្រកួតប្រជែងហូបអាហារដែរ។ នាងធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ២ ដោយបរិភោគអស់អាគុយទាវ ២១ ចាន នៅប្រទេសជប៉ុនក្នុងរយៈពេល ៤៥នាទី។
ដោយឡែក កាលពីថ្ងៃទី៩ខែមេសា លោក Deng Chenen បានចែករំលែកវីដេអូនៃការធ្វើដំណើរទៅបរិភោគអាហារប៊ូហ្វេនៅទីក្រុងតូក្យូជាមួយមិត្តស្រី។ គាត់បានអះអាងថា គាត់បានធ្វើការរយៈពេល ៨ម៉ោងក្នុងថ្ងៃ នោះគ្រាន់តែទទួលទានអាហារឲ្យបានឆ្អែតម្តង។
នៅភោជនីយដ្ឋាន អ្នកបរិភោគអាហាររូបនេះបានចាប់យកនូវអាហារថ្លៃៗ ជាច្រើននិងពិសេសៗ ដូចជា ត្រីសាម៉ុង, ស្តេចក្តាម, បង្គា, សាច់គោ Wagyu និងនំខេកពេញមួយថាស ដោយនិយាយថា គាត់យកតែរបស់ថ្លៃៗប៉ុណ្ណោះ។ ជាមួយគ្នានោះ ក៏មានអ្នកញ៉ាំអាហារផ្សេងទៀតបានព្យាយាមឃាត់គាត់ ប៉ុន្តែគាត់បានច្រានចោលការព្រួយបារម្ភរបស់ពួកគេ ដោយប្រាប់គេថា៖ «គេមិនសប្បាយចិត្តនឹងខ្ញុំទេ ប៉ុន្តែនោះមិនមែនជាបញ្ហារបស់ខ្ញុំទេ»។

មិនតែប៉ុណ្ណោះ លោកនៅបន្ថែមត្រីសាលម៉ុនរាប់សិបដុំដាក់ពេញចានជាមួយគ្រឿងសមុទ្រផ្សេងទៀត ហើយនិយាយពេលកំពុងតែបរិភោគថា ខ្លួនមិនគិតថា មានអ្នកទទួលទានត្រីសាលម៉ុនណាផ្សេងទៀតនឹងបរិភោគត្រីសាលម៉ុនថ្ងៃនេះដូចលោកទេ។ ប៉ុន្តែ ក្នុងពេលទន្ទឹមគ្នានោះ បុគ្គលិកម្នាក់បានរំឭកគាត់ថា កុំឲ្យខ្ជះខ្ជាយអាហារដែលគាត់យក។ យ៉ាងណា ដោយសារតែមិនយល់ភាសាជប៉ុន គាត់បែរជាឆ្លើយថា យល់ព្រម។
យ៉ាងណាមិញ ងាកមកកាន់ក្រុមអ្នកលេងអ៊ីនធឺណិតម្នាក់បានប៉ាន់ស្មានថា អាហារដែលបុរសចិនទទួលទានហួសហេតុនាពេលនោះមានតម្លៃពី ៥០,០០០ ទៅ ៨០,០០០យ៉េន (៣៥០ ដុល្លារទៅ ៥៥០ដុល្លារអាមេរិក) ខណៈដែលអាហារប៊ូហ្វេមានតម្លៃ ១២,០០០ យ៉េន (៨៥ ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់សម្រាប់រយៈពេល ២ម៉ោង។
ក្នុងវីដេអូ លោកបាននិយាយថា នឹងទទួលទានអាហារគ្រប់យ៉ាងដែលគាត់យកមក។ តាមរយៈឃ្លីបមួយនោះ ទទួលបានការចូលចិត្តជាង ៣៥ម៉ឺននាក់ឯណោះ។ ប៉ុន្តែយ៉ាងណា អាកប្បកិរិយារបស់គាត់ និងការប្រើពាក្យប្រមាថមើលងាយប្រជាជនជប៉ុនដដែលៗ បានបង្កឲ្យមានកំហឹងពីទស្សនិកជនចិន។
អ្នកសង្កេតការណ៍អនឡាញម្នាក់បានសរសេរថា នេះគឺជារឿងអាត្មានិយមមិនគួរឲ្យជឿមួយ ដោយសារតែ វាបំផ្លាញបទពិសោធន៍សម្រាប់អ្នកចូលហូបអាហារផ្សេងទៀត។ អាកប្បកិរិយារបស់ Deng Chenen គឺជាការអាម៉ាស់មួយសម្រាប់ភ្ញៀវទេសចរចិន។ ជាតិនិយមជ្រុលមិនគួរត្រូវបានធ្វើឡើងនៅលើទឹកដីផ្សេងទេ។ ជាពិសេស ភោជនីយដ្ឋានក៏អាចមានសិទ្ធិរាយការណ៍ ពីការរំខានដល់អាជីវកម្មរបស់ខ្លួនបានដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅជប៉ុន សេវាកម្មបុណ្យសពចល័តតាមរថយន្តក្រុង ផ្ទុះការចាប់អារម្មណ៍ខ្លាំង

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក