Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើង​បញ្ជា​ឲ្យ​បង្កាត់​ពូជ​ទន្សាយ​បន្ថែម ដើម្បី​ផ្គត់ផ្គង់​យោធា​​

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍ពី RFA កាល​ពី​ថ្ងៃ​ទី​២៣​មេសា អាជ្ញាធរកូរ៉េខាងជើងបាន​ចេញ​បញ្ជា​​ឲ្យ​សាលារៀន​នៅ​ទូទាំងប្រទេស​ត្រូវ​បង្កើន​ការ​បង្កាត់​ពូជ និង​ចិញ្ចឹម​សត្វ​ទន្សាយ​បន្ថែម ដើម្បីជំរុញការផ្គត់ផ្គង់អាហារសម្រាប់យោធា។ បទ​បញ្ជា​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​កំពុង​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៩៣​នៃ​ការ​បង្កើត​កងទ័ព​ប្រជាជន​កូរ៉េ។

ខិត្តប័ណ្ណ​​ជំរុញ​ការ​ចិញ្ចឹម​ទន្សាយ​នៅ​កូរ៉េ​ខាង​ជើង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​កូរ៉េ​ខាង​ជើង នឹង​ចុះ​ត្រួតពិនិត្យ​ទ្រុង​ចិញ្ចឹម​ទន្សាយ​នៅ​តាម​សាលា​រៀន ដើម្បីធានាបាននូវការអនុលោមតាម​បទ​បញ្ជា​ថ្មី។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ​ទូលំទូលាយ​របស់​កូរ៉េ​ខាង​ជើង សម្រាប់​ដោះស្រាយបញ្ហាកង្វះអាហាររ៉ាំរ៉ៃដែលប៉ះពាល់​​ទាំងជនស៊ីវិល និងបុគ្គលិកយោធា។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ​១៩៧០​មក កូរ៉េខាងជើងបានតម្រូវ​ឲ្យ​សិស្សសាលាមធ្យមសិក្សា និងវិទ្យាល័យ ចិញ្ចឹមទន្សាយពីរក្បាលក្នុងមួយឆ្នាំសម្រាប់​រដ្ឋ ដែលជាការអនុវត្តដែលមានគោលបំណងបំពេញបន្ថែមការផ្គត់ផ្គង់សាច់របស់ប្រទេស។

ការសង្កត់ធ្ងន់នាពេលបច្ចុប្បន្នលើការបង្កាត់ពូជទន្សាយ​បន្ថែម​ ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងសន្តិសុខស្បៀងរបស់​កូរ៉េខាងជើង។ កម្មវិធីស្បៀងអាហារពិភពលោក ធ្លាប់បានរាយការណ៍ថា ប្រជាជនកូរ៉េខាងជើងប្រហែល ១១​លាននាក់ ប្រមាណ ៤៤%​នៃចំនួនប្រជាជន​សរុប ខ្វះអាហារូបត្ថម្ភ និងត្រូវការជំនួយមនុស្សធម៌៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម