ព័ត៌មានអន្ដរជាតិ
ទេសចររុស្ស៊ីប្រើភាសាចិន «Ni hao» ស្វាគមន៍ បង្កើតក្តីក្តៅក្រហាយនៅថៃរហូតដល់ឡាវ
ផ្ទុះការវែកញែកពេញអ៊ីនធឺណិតក្រោយអ្នកទេសចររុស្ស៊ីប្រើពាក្យ «Ni hao» ស្វាគមន៍អ្នកជំនាញខាងបរិស្ថាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមថៃ លោក Sai Scott នៅលើឆ្នេរសមុទ្រមួយក្នុងក្រុង Krabi ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព៏ត៌មាន The Laotian Times កាលពីថ្ងៃទី២៣ខែមេសានេះ។

រឿងហេតុនេះកើតឡើងនៅពេលដែលលោក Scott និយាយទៅកាន់គូស្នេហ៍រុស្ស៊ីមួយគូ ដោយបុរសជនជាតិរុស្សីបានឆ្លើយតបវិញថា «Ni hao» ជាភាសាចិនកុកងឺ និយាយសម្រាប់ស្វាគមន៍ ដែលមានន័យជាភាសាខ្មែរថា «ជំរាបសួរ» ខណៈដែលកំពុងស្ថិតនៅក្នុងប្រទេសថៃមិនមែននៅក្នុងប្រទេសចិននោះទេ។
បន្ទាប់មក លោក Scott មានការអាក់អន់ស្រពន់ចិត្ត ដោយហៅការស្វាគមន៍នេះថា ជាការមិនគោរព និងប្រកាន់ពូជសាសន៍ និងលើកហេតុផលថា ការសន្មត់ថា«ជនជាតិអាស៊ីទាំងអស់ជាជនជាតិចិន» គឺជាការមិនអើពើនឹងភាពសម្បូរបែបនៃវប្បធម៌របស់អាស៊ីនោះទេ។
ក្រោយមក លោកបានបង្ហោះអំពីឧបទ្ទវហេតុនេះតាមប្រព័ន្ធអ៊ីនធឺណិត ដែលជំរុញឱ្យមានការគាំទ្រយ៉ាងទូលំទូលាយពីអ្នកប្រើប្រាស់បណ្តាញសង្គមថៃ ដែលចាត់ទុកការស្វាគមន៍បែបនេះថា ជា«ទម្រង់នៃការយល់ខុស និងការលុបបំបាត់វប្បធម៌»។ មនុស្សមួយចំនួនបានគាំទ្រជំហររបស់លោក Scott ដោយរិះគន់ អ្នកទេសចរលោកខាងលិចមួយចំនួនលើការនិយាយទូទៅ ឬមិនគោរពទំនៀមទម្លាប់ក្នុងស្រុក។
ពលរដ្ឋថៃបានសង្កត់ធ្ងន់ថា អាកប្បកិរិយាបែបនេះមិនមែនគ្រាន់តែជាកំហុសធម្មតាទេ ប៉ុន្តែអាចជាការប្រមាថយ៉ាងខ្លាំង ជាពិសេស ខណៈដែលការស្វាគមន៍ក្នុងប្រទេសថៃដូចជា «សាវ៉ាឌី» គឺជាចំណេះដឹងទូទៅសម្រាប់អ្នកទេសចរដែលគួរតែដឹង។ ទោះយ៉ាងណាក៏មានអ្នកខ្លះក៏ប្រឆាំងនឹងការលើកឡើងនេះ ដែលថាការប្រើពាក្យ «Ni hao» មិនមែនជាការប្រកាន់ពូជសាសន៍នោះទេ។
ការជជែកវែកញែកក៏បានពង្រីកហួសពីប្រទេសថៃ ដែលបង្កឱ្យមានប្រតិកម្មស្រដៀងគ្នានៅក្នុងប្រទេសជិតខាងឡាវ។ ពលរដ្ឋឡាវថា ការកំណត់ជនជាតិអាស៊ីអាគ្នេយ៍ដូចជនជាតិចិនឆ្លុះបញ្ចាំងពីភាពមិនយល់ដឹងខាងវប្បធម៌ផ្សេងៗគ្នាផងដែរ។
គួរបញ្ជាក់ថាចាប់តាំងពីពេលនោះមក ឧប្បត្តិហេតុនេះបានក្លាយជាចំណុចមួយសម្រាប់ការពិភាក្សាអំពីការគោរពវប្បធម៌ អត្តសញ្ញាណ និងការទទួលខុសត្រូវរបស់អ្នកទេសចរក្នុងការស្វែងយល់ពីភាពខុសគ្នារវាងវប្បធម៌អាស៊ី៕

អត្ថបទ៖ ប៊ុន សុភាព

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានជាតិ២ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា