Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់ស្រោចលើរដ្ឋធានី កៀវ សម្លាប់មនុស្ស៩នាក់ ក្រោយ ត្រាំ ស្តីបន្ទោស ហ្សេលេនស្គី

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥ រុស្ស៊ី បានបើកការវាយប្រហារលើរដ្ឋធានីកៀវ នៃប្រទេសអ៊ុយក្រែនតែម្តង ដោយបណ្តាលឲ្យមនុស្សចំនួន៩នាក់ស្លាប់ និង៦៣នាក់ទៀតរងរបួស។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, ការបាញ់ស្រោចនេះបង្កជាអគ្គិភ័យនៅទីតាំងចំនួន៦កន្លែង និងកម្ទេចអគារ​នានា ធ្វើឲ្យបំណែកថ្មបាក់សង្កត់លើមនុស្ស ខណៈអភិបាលក្រុងកៀវលោក Vitali Klitschko បញ្ជាក់ថា មានកុមារចំនួន៦នាក់ ស្ថិតក្នុងចំណោមមនុស្សរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ស្របពេលជាមួយគ្នានោះ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ទីក្រុង Sumy, Kharkiv និង Zhytomyr ក៏ត្រូវវាយប្រហារដែរ គ្រាន់តែរដ្ឋធានី កៀវ រងគ្រោះខ្លាំងជាងគេ។

(រូបថត៖ Reuters)

សូមជម្រាបថា ការវាយប្រហារនេះកើតឡើងភ្លាមៗក្រោយពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ស្តីបន្ទោសនិងចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាសាធារណៈថា បានធ្វើឲ្យខូចដល់កិច្ចចរចាសន្តិភាព ព្រោះតែការបដិសេធទទួលស្គាល់តំបន់គ្រីមៀថាជារបស់រុស្ស៊ីផងដែរ។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមទាំងព្រមានទៀតថា អ៊ុយក្រែន អាចបាត់ប្រទេសទាំងមូលតែម្តង បើលោក ហ្សេលេនស្គី នៅតែរឹងទទឹងមិនព្រមចូលតុចរចាជាមួយរុស្ស៊ីទេនោះ។

(រូបថត៖ Reuters)

លើសពីនេះ ពាក់ព័ន្ធនឹងការប្រកាសមិនទទួលស្គាល់គ្រីមៀជារបស់រុស្ស៊ី ពីសំណាក់លោក ហ្សេលេនស្គី នោះ លោក ត្រាំ បានប្រតិកម្មខ្លាំងៗថា «សេចក្តីថ្លែងការណ៍នេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាសន្តិភាពជាមួយរុស្ស៊ី ទាំងដែលគ្រីមៀបានបាត់បង់ប៉ុន្មានឆ្នាំមកហើយ។ មេដឹកនាំអ៊ុយក្រែន ប្រហែលចង់អូសបន្លាយជម្លោះឲ្យកាន់តែយូរ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បង្ហាញផែនការសន្តិភាព៧ចំណុច ដែលដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ទូតបារាំង សន្យានឹងស្វែងរកដៃគូដ៏មានសក្ដានុពលជួយគាំទ្រវិស័យសុខាភិបាល នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

រុស្ស៊ី បាញ់ស្រោចលើរដ្ឋធានី កៀវ សម្លាប់មនុស្ស៩នាក់ ក្រោយ ត្រាំ ស្តីបន្ទោស ហ្សេលេនស្គី

ព័ត៌មានជាតិ១៣ នាទីutes មុន

សហគ្រាស​កម្ពុជា​ ជំរុញ​ឲ្យ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល បង្កើន​ឧត្តមភាពប្រកួតប្រជែង​ក្នុង​​គម្រូអាជីវកម្ម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អាមេរិកឆេះព្រៃទៀតហើយ! ភ្លើងឆេះព្រៃបំផ្លាញផ្ទៃដីរាប់ពាន់ហិកតាក្នុងរដ្ឋ New Jersey

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរតនគិរី ផ្ទះត្រចៀកកាំ ជាមុខរបរមួយពេញនិយមសម្រាប់អ្នកមានធនធានច្រើន ព្រោះរកបានចំណូលខ្ពស់ មិនសូវប្រឈមខាត

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម