ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន
ប្រទេសប៉ូឡូញ បានប្រញាប់ប្រញាល់ចល័តយន្តហោះចម្បាំង ដើម្បីធានាសុវត្ថិភាពដែនអាកាសរបស់ខ្លួន បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារលើភាគខាងលិចប្រទេសអ៊ុយក្រែន ដែលស្ថិតនៅកៀកព្រំដែនរបស់ខ្លួន។

ព័ត៌មាននៃការដាក់ពង្រាយយ៉ាងបន្ទាន់បំផុតនេះ ត្រូវបានបញ្ជាក់ដោយបញ្ជាការដ្ឋានប្រតិបត្តិការកងទ័ពអាកាសប៉ូឡូញ ដែលបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥ថា «ដោយសារតែសកម្មភាពដែនអាកាស រយៈចម្ងាយឆ្ងាយរបស់សហព័ន្ធរុស្ស៊ី ដែលកំពុងបើកការវាយប្រហារលើទីតាំងនៅភាគខាងលិចប្រទេសអ៊ុយក្រែននោះ យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្ត បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងដែនអាកាសប៉ូឡូញ»។
ការចល័តនេះទៀតសោត កើតឡើងបន្ទាប់ពីរុស្ស៊ី មិនមែនត្រឹមវាយប្រហារនៅភាគខាងលិចប្រទេសអ៊ុយក្រែន ពោលកងកម្លាំងរបស់លោកពូទីន ក៏បាញ់ស្រោចលើរដ្ឋធានាកៀវ ផងដែរ ដោយបណ្តាលឲ្យមនុស្សចំនួន៦នាក់ បាត់បង់ជីវិតនិងជាង៦០នាក់ទៀត រងរបួស។

តាមការចុះផ្សាយរបស់ BBC, ការបាញ់ស្រោចនេះបង្កជាអគ្គិភ័យនៅទីតាំងចំនួន៦កន្លែង និងកម្ទេចអគារនានា ធ្វើឲ្យបំណែកថ្មបាក់សង្កត់លើមនុស្ស ខណៈអភិបាលក្រុងកៀវលោក Vitali Klitschko បញ្ជាក់ថា មានកុមារចំនួន៦នាក់ ស្ថិតក្នុងចំណោមមនុស្សរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានោះ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ទីក្រុង Sumy, Kharkiv និង Zhytomyr ក៏ត្រូវវាយប្រហារដែរ គ្រាន់តែរដ្ឋធានី កៀវ រងគ្រោះខ្លាំងជាងគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បាញ់ស្រោចលើរដ្ឋធានី កៀវ សម្លាប់មនុស្ស៩នាក់ ក្រោយ ត្រាំ ស្តីបន្ទោស ហ្សេលេនស្គី

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក