ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង រងការចោទប្រកាន់ពីបទពុករលួយ
រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់អតីតប្រធានាធិបតីលោក Moon Jae-in ពីបទស៊ីសំណូក ពាក់ព័ន្ធនឹងការទទួលអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុខុសច្បាប់នៅក្នុងក្រុមហ៊ុនអាកាសចរណ៍របស់អតីតកូនប្រសាររបស់លោក អំឡុងពេលលោកនៅកាន់តំណែងជាប្រធានាធិបតីចន្លោះពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២។

ការិយាល័យរដ្ឋអាជ្ញាទីក្រុង Jeonju បាននិយាយថា អតីតកូនប្រសាររបស់លោក Moon ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៅ Thai Eastar Jet ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែលបង្កើតឡើងដោយអតីតសមាជិកសភាលោក Lee Sang-jik។ ទោះបីជាខ្វះបទពិសោធន៍ក៏ដោយ ក៏អតីតកូនប្រសាររបស់លោក Moon ត្រូវបានគេរាយការណ៍ថាទទួលមុខតំណែងខ្ពស់ជាមួយប្រាក់ឈ្នួលប្រមាណ ២១៧លានវ៉ុន (ប្រហែល ១៥១ ៧០៥ដុល្លារ) សម្រាប់រយៈពេល២ឆ្នាំរាប់ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០។ រដ្ឋអាជ្ញាចោទប្រកាន់ថា ប្រាក់ទាំងនេះមិនមែនជាប្រាក់ខែស្របច្បាប់ទេ ប៉ុន្តែជាសំណូកដែលបង្កើតឡើងសម្រាប់លោកប្រធានាធិបតី Moon។
ពាក់ព័ន្ធនឹងករណីនេះ លោក Lee Sang-jik ក៏ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក និងរំលោភលើទំនុកចិត្តផងដែរ។ រដ្ឋអាជ្ញាប្រាប់ថា ការតែងតាំងលោក Lee ជាប្រធានទីភ្នាក់ងារ KOSME (Korea SMEs and Startups Agency) របស់កូរ៉េ អាចត្រូវបានជះឥទ្ធិពលដោយការរៀបចំការងារសម្ងាត់ជាមួយកូនប្រសាររបស់លោក Moon ទោះបីជាមិនមានភស្តុតាងផ្ទាល់ត្រូវបានបង្ហាញដែលភ្ជាប់លោក Moon ទៅនឹងការតែងតាំងរបស់លោក Lee ក៏ដោយ។
ការចោទប្រកាន់នេះចាត់បញ្ចូលឈ្មោះលោក Moon ទៅក្នុងបញ្ជីមេដឹកនាំកូរ៉េខាងត្បូង ដែលបានប្រឈមមុខនឹងផ្លូវច្បាប់បន្ទាប់ពីការផុតពីអាណត្តិរបស់ពួកគេ។ អតីតប្រធានាធិបតីមុនៗ មានដូចជា លោកស្រី Park Geun-hye និងលោក Lee Myung-bak ត្រូវបានកាត់ទោស និងដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ពីអំពើពុករលួយ។
រហូតមកដល់ពេលនេះ ទាំងលោក Moon និងតំណាងផ្លូវច្បាប់របស់លោកមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការចោទប្រកាន់នោះទេ។ ករណីពុករលួយដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតីរូបនេះ កំពុងក្លាយជាប្រធានបទក្ដៅជាសាធារណៈ នៅមុនការបោះឆ្នោតរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មីនាថ្ងៃទី៣ខែមិថុនាខាងមុខ។ ដោយសារតែបែបនេះហើយ វាទំនងជាមានឥទ្ធិពលលើការជជែកដេញដោលនយោបាយ ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម និងមតិសាធារណៈ ក្នុងអំឡុងពេលបោះឆ្នោត៕
ដោយ៖ ឈាង

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក