ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា៖ ក្រោយរញ្ជួយដី មនុស្សជាង៤ម៉ឺននាក់ រស់នៅក្រោមតង់បណ្តោះអាសន្ន ខណៈភ្លៀងបង្អុរខ្លាំង
ប្រជាជនមីយ៉ាន់ម៉ាជាង៤ម៉ឺននាក់កំពុងរស់នៅក្នុងតង់ និងជម្រកបណ្តោះអាសន្នច្រើនកន្លែងអស់រយៈពេលមួយខែមកហើយ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លានៅភូមិភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងសកម្មភាពរញ្ជួយដីដែលកំពុងបន្តធ្វើឱ្យពួកគេមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ឬចាប់ផ្តើមជួសជុលបានទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Save the Children International កាលពីថ្ងៃទី២៣ខែមេសា។

អង្គការ Save the Children បានឲ្យដឹងថា ក្រោយរងគ្រោះរញ្ជួយដី មនុស្សប្រហែល២ម៉ឺននាក់ រួមទាំងស្ត្រី និងកុមារជាច្រើនត្រូវបានផ្លាស់ទីលំនៅ ក្នុងនោះមនុស្សប្រហែល៤២០០០ នាក់កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នចំនួន ១៤៥ ដែលសាងសង់ពីសម្ភារៈដែលមិនអាចទប់ទល់នឹងបញ្ហាអាកាសធាតុ ដូចជាភ្លៀងធ្លាក់ខ្លាំង និងកំដៅខ្លាំងបាននោះទេ។
ជនភៀសខ្លួនជាច្រើននាក់ក៏ខ្វះលទ្ធភាពទទួលបានប្រភពទឹកស្អាតសម្រាប់ផឹក និងប្រើប្រាស់ ដែលជាកត្តាសំខាន់បណ្ដាលឲ្យមានការរីករាលដាលនៃជំងឺពីទឹកមិនស្អាត និងជំងឺដែលបណ្តាលមកពីមូស ដូចជាជំងឺអាសន្នរោគ និងគ្រុនឈាម និងការឆ្លងមេរោគលើស្បែកជាដើម។

គួររម្លឹកថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលជាកម្លាំងរញ្ជួយខ្លាំងបំផុតក្នុងរយៈពេលមួយសតវត្សមិនធ្លាប់មាន បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ខែមីនា ធ្វើឲ្យអគារជាច្រើនដួលរលំ។
យោងតាម Mizzima News គ្រោះរញ្ជួយដីនេះបណ្ដាលឲ្យមនុស្សចំនួន ៥,៣៥២នាក់ស្លាប់, របួស ៧,១០៨នាក់ និងបាត់ខ្លួនចំនួន ៥៣៨នាក់។ ប៉ុន្តែបើតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់របបយោធា មានមនុស្ស ៣,៧២៧ នាក់បានស្លាប់, ១២៩នាក់កំពុងបាត់ខ្លួន និង ៥,១០៦ នាក់បានរងរបួស។
រហូតមកដល់ពេលនេះសកម្មភាពរញ្ជួយដីកម្រិតស្រាលនៅតែមានស្ទើរតែរៀងរាល់ថ្ងៃ បានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពជួសជុល ឬសាងសង់រចនាសម្ព័ន្ធឡើងវិញមុនរដូវវស្សារបស់ប្រទេសមីយ៉ាន់ម៉ាមកដល់នៅក្នុងខែឧសភាខាងមុខ ខណៈភ្លៀងធ្លាក់ខ្លាំងនៅដើមខែនេះ ក៏បានជន់លិចជំរំសម្រាប់គ្រួសារដែលផ្លាស់ទីលំនៅនៅជិតទីក្រុង Mandalay រួចទៅហើយ៕

អត្ថបទ៖ ប៊ុន សុភាព

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានជាតិ២ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា