Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ គ្រាន់តែអគារ ខុនដូ Sky Villa មួយមានអ្នកស្លាប់ជាង១០០នាក់

បានផុស

នៅ

សាកសពបុរស៣នាក់ និងក្មេង១នាក់ទៀតត្រូវបានរកឃើញនៅខុនដូ Sky Villa ក្នុងទីក្រុង Mandalay ភាគកណ្តាល​ប្រទេសមីយ៉ាន់ម៉ា ដែលនាំឲ្យ​​ចំនួន​សាកសព​​​កើន​ដល់​ជាង ១០០នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុងខុនដូនេះ។ នេះបើយោងតាមការចេញផ្សាយរបស់​ Eleven Media Group។

(រូបភាព៖ ANN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៤ខែមេសា វេលាម៉ោង ១០:៤០ព្រឹកក្រុមជួយសង្គ្រោះបានរកឃើញ បុរសពីរនាក់។ ក្រោយមកនៅម៉ោង​១១​ព្រឹក​សាក​សព​បុរស​ម្នាក់ និង​ក្មេង​ម្នាក់ទៀតក៏ត្រូវបានរកឃើញ។ គ្រាន់តែអគារខុនដូ Sky Villaនេះមួយមាន សាកសព​ជាង​១០០​នាក់ ដោយមនុស្ស ៥២​នាក់ត្រូវបានជួយសង្គ្រោះនៅរស់រានមានជីវិត។

យោងតាមកងពន្លត់អគ្គិភ័យភូមា និងក្រុមជំនួយសង្គមនៅតែធ្វើប្រតិបត្តិការសម្អាត និងប្រតិបត្តិការស្វែងរកសាកសពនៅខុនដូដែលដួលរលំនេះនៅឡើយ។

(រូបភាព៖ ANN) ខុនដូ Sky Villa មុនដួលរលំ

គួរបញ្ជាក់ថាខុនដូ Sky Villa ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ NTL និងបានប្រកាសលក់ដោយធានាថាអគារការពារការរញ្ជួយដី។

គួររម្លឹកថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលជាកម្លាំងរញ្ជួយខ្លាំងបំផុតក្នុងរយៈពេលមួយសតវត្សមិនធ្លាប់មាន បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ខែមីនា ធ្វើឲ្យអគារជាច្រើនដួលរលំ។

យោងតាម Mizzima News គ្រោះរញ្ជួយដីនេះបណ្ដាលឲ្យមនុស្សចំនួន ៥,៣៥២នាក់ស្លាប់, របួស ៧,១០៨នាក់ និងបាត់ខ្លួនចំនួន ៥៣៨នាក់។ ប៉ុន្តែបើតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់របបយោធា មានមនុស្ស ៣,៧២៧ នាក់បានស្លាប់, ១២៩នាក់កំពុងបាត់ខ្លួន និង ៥,១០៦ នាក់បានរងរបួស។ លើសពីនេះមនុស្សប្រមាណ ៤ ម៉ឺនកំពុងស្នាក់នៅក្នុងតង់បណ្ដោះអាសន្ន ខ្វះទឹកស្អាតដែលបង្កើននិភ័យឆ្លងជំងឺផ្សេងៗ៕

(រូបភាព៖ ANN)
(រូបភាព៖ ANN)
(រូបភាព៖ ANN)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម