ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រញាប់ប្រញាល់ទៅអ៊ុយក្រែនវិញទាំងដែលទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូងមិនទាន់ចប់
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលុបផ្នែកខ្លះនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយត្រឡប់ទៅអ៊ុយក្រែនវិញយ៉ាងប្រញាប់ បន្ទាប់ពីរុស្ស៊ីបាញ់ស្រោចមីស៊ីល និងប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហាររដ្ឋធានីកៀវនៅថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥នេះ។

ការវាយប្រហារនេះ បណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៩នាក់ និងរបួសជាង ៧០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ។ មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា មីស៊ីលប្រហែល ៧០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១៥០គ្រឿង ត្រូវបានបាញ់ស្រោចលើទឹកដីអ៊ុយក្រែន បង្កឲ្យមានការខូចខាតយ៉ាងដំណំនៅក្នុងតំបន់ជាច្រើន។
អំឡុងដំណើរទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង លោក ហ្សេលេនស្គី បានជួបជាមួយសមភាគីលោក Cyril Ramaphosa ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ ភាពធ្ងន់ធ្ងរនៃការវាយប្រហារបានជំរុញឲ្យលោក ហ្សេលេនស្គី ត្រូវត្រឡប់ទៅអ៊ុយក្រែនវិញភ្លាមៗទាំងដែលទស្សនកិច្ចមិនទាន់បញ្ចប់រួចរាល់តាមការគ្រោងទុក។
លោកបានប្រកាសនៅលើបណ្ដាញសង្គម X ថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តធ្វើបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ហើយថា នៅទីនោះកំពុងមាន «ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ»។
សូមបញ្ជាក់ថា តាមការចុះផ្សាយរបស់ BBC ការវាយប្រហាររបស់រុស្ស៊ី បង្កជាអគ្គិភ័យនៅទីតាំងចំនួន៦កន្លែង និងកម្ទេចអគារនានា ធ្វើឲ្យបំណែកថ្មបាក់សង្កត់លើមនុស្ស ខណៈអភិបាលក្រុងកៀវលោក Vitali Klitschko បញ្ជាក់ថា មានកុមារចំនួន៦នាក់ ស្ថិតក្នុងចំណោមមនុស្សរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានោះ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ទីក្រុង Sumy, Kharkiv និង Zhytomyr ក៏ត្រូវវាយប្រហារដែរ គ្រាន់តែរដ្ឋធានី កៀវ រងគ្រោះខ្លាំងជាងគេ៕


ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី បាញ់ស្រោចលើរដ្ឋធានី កៀវ សម្លាប់មនុស្ស៩នាក់ ក្រោយ ត្រាំ ស្តីបន្ទោស ហ្សេលេនស្គី

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២៤ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា