Connect with us

ព័ត៌មានអន្ដរជាតិ

ក្តីសង្ឃឹមដ៏ធំរបស់ពិភពលោក! អាមេរិកកំពុងធ្វើតេស្តថ្នាំលេប ដែលអាចព្យាបាលទាំងជំងឺកូវីដ-១៩ធម្មតា និងបំប្លែងខ្លួន

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Manu Lee Chawengwong អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមនៅមន្ទីរពេទ្យ Vichaiyut ប្រទេសថៃ បាននិយាយថា ក្រៅពីវ៉ាក់សាំងកូវីដ ពិភពលោកកំពុងមានក្តីសង្ឃឹមចំពោះថ្នាំលេបថ្មីមួយប្រភេទដែលមានឈ្មោះថា Molnupiravir នៅសហរដ្ឋអាមេរិក ដែលជាថ្នាំត្រូវបានបង្កើតឡើងដើម្បីព្យាបាលជំងឺផ្តាសាយ។

This image has an empty alt attribute; its file name is หมอมนูญ-โควิด-1024x536.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នថ្នាំនេះ កំពុងស្ថិតក្នុងការសាកល្បងព្យាបាលលើមនុស្សដំណាក់កាលទី២។ វាត្រូវបានគេរំពឹងថា នឹងចូលក្នុងការធ្វើតេស្តដំណាក់កាលទី៣នៅត្រីមាសទី៤នៃឆ្នាំនេះ។

ការធ្វើតេស្តបង្ហាញថា ថ្នាំថ្មីនេះមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ១៩, កាត់បន្ថយចំនួនវីរុសនៅក្នុងខ្លួនមនុស្សបានយ៉ាងឆាប់រហ័ស, កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ, ជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានិងមានផលប៉ះពាល់ទាប។ 

This image has an empty alt attribute; its file name is maxresdefault-6-1024x576.jpg

លើសពីនេះទៅទៀត ថ្នាំនេះអាចត្រូវបានប្រើដើម្បីព្យាបាលការឆ្លងមេរោគកូវីដ១៩ ទាំងប្រភេទធម្មតានិងបំប្លែងខ្លួនផងដែរ។

ដោយឡែក នៅក្នុងការពិសោធន៍លើសត្វ, នៅពេលថ្នាំនេះត្រូវបានគេយកទៅឲ្យសត្វដែលឆ្លងវីរុសកូវីដ១៩ វាអាចការពារសត្វដទៃទៀតដែលនៅជិតនោះពីការឆ្លងបាន។

The 'Tamiflu' Approach to Treating COVID-19 | MedPage Today

ប្រសិនបើការសាកល្បងទាំងនេះ ទទួលបានជោគជ័យមែននោះ ពិភពលោកពិតជាមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះលើជំងឺកូវីដ១៩ និងវីរុសបំប្លែងខ្លួនប្រភេទថ្មី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ True Id

ចុចអាន៖ វីរុសបំប្លែងខ្លួន “កូវីដកូនកាត់” ផ្ទុះនៅឥណ្ឌា ឆ្លងកាន់តែងាយ និងមិនខ្លាចវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម