ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកគ្នានៅអេហ្ស៊ីបសម្លាប់មនុស្ស៣២នាក់ របួសច្រើននាក់
យ៉ាងហោចណាស់ មនុស្ស៣២នាក់បានសម្លាប់ និង៨៤នាក់របួសនៅពេលរថភ្លើង២គ្រឿងបុកគ្នានៅភាគកណ្តាលប្រទេសអេហ្ស៊ីបកាលពីថ្ងៃសុក្រ។ នេះបើតាមមន្ត្រីក្រសួងសុខាភិបាលបាននិយាយ។

អាជ្ញាធរថភ្លើងបាននិយាយថា ឧប្បត្តិហេតុបុកគ្នាបានកើតឡើង នៅពេលរថភ្លើងមួយគ្រឿងបានចាប់ហ្វ្រាំងបន្ទាន់ ហើយត្រូវបានរថភ្លើងមួយគ្រឿងទៀតបុក ខណៈពេលកំពុងធ្វើដំណើរទិសដៅស្របគ្នាដែលបង្កឡើងដោយជនមិនស្គាល់មុខ។
ការចាប់ហ្វ្រាំងបន្ទាន់រថភ្លើងរបស់មួយគ្រឿងគឺបានឈប់ភ្លាមៗតែម្តងដែលធ្វើឲ្យរថភ្លើងមួយគ្រឿងទៀតបានបុកពីក្រោយបណ្តាលរអិលធ្លាក់ផ្លូវតែម្តង។ អាជ្ញាធរបានកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត។
រូបភាពត្រូវបានបង្ហាញតាមបណ្តាញទំនាក់ទំនងសង្គមបង្ហាញពីរថភ្លើងបានរអិលធ្លាក់ផ្លូវ និងបានរងការខូចខាតយ៉ាងដំណំ។
ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ខ្លួនបានបញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញការបុកគ្នានេះនៅតំបបន់ Nile-side ក្នុងទីក្រុង Tahta ដែលមានចម្ងាយយ៣៦៥គីឡូក្រាមភាគខាងត្បូងរដ្ឋធានី Cairo។
ប្រភពពីសន្តិសុខបាននិយាយថា ៖«រថភ្លើងបានបុកគ្នាក្នុងពេលធ្វើដំណើរមិនលឿនខ្លាំងទេដែលបណ្តាលឲ្យខូចខាតទូរថភ្លើងពីរនិងទី៣ក្រឡាប់»។

ក្រសួងសុខាភិបាលបាននិយាយក្នុងរបាយការណ៍មួយថា មនុស្ស៣២នាក់បានស្លាប់ និងរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យក្នុងតំបន់ និងមានអ្នករបួសចំនួន៨៤នាក់។
អេហ្ស៊ីបជាប្រទេសមួយដែលមានបណ្តាញរថភ្លើងចំណាស់ជាងគេ និងធំជាងគេនៅក្នុងតំបន់ ហើយក៏មានគ្រោះថ្នាក់ជាញឹកញាប់ដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល