ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងថា អាមេរិកដើរជំហានដំបូងខុសហើយរឿងបាញ់មីស៊ីលថ្មីរបស់ខ្លួន
នៅថ្ងៃសៅរ៍ម្សិលមិញ ប្រទេសកូរ៉េខាងជើងនិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានដើរជំហានដំបូងខុសហើយ និងបង្ហាញអរិភាពជ្រាលជ្រៅដោយការរិះគន់របស់លោកចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីលការពារខ្លួនរបស់ខ្លួន។

កាលពីថ្ងៃសុក្រ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានចាប់ផ្តើមបាញ់ ប្រភេទថ្មីនៃគ្រាប់មីស៊ីល Ballistic យុទ្ធសាស្ត្រចម្ងាយខ្លី។
លោក ចូ បៃដិន បានលើកឡើងថា ការបាញ់សាកល្បងគ្រាប់មីស៊ីលនោះគឺរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែលោកបញ្ជាក់ថា លោកនៅតែបន្តបើកចំហរការទូតជាមួយទីក្រុងព្យុងយ៉ាង។
រដ្ឋលេខាធិការគណកម្មាធិការមជ្ឈឹមបក្សពលករកូរ៉េខាងជើង លោក Ri Pyong Chol បាននិយាយថា ការបាញ់សាកល្បងមីស៊ីលគឺដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចំពោះការធ្វើសមយុទ្ធយោធារួមគ្នា និងអាវុធទំនើបៗរបស់ពួកគេតែប៉ុណ្ណោះ។
លោក Ri បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមបក្សកូរ៉េខាងជើង(KCNA)ទទួលបានថា ៖«យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅនាយកប្រតិបត្តិសហរដ្ឋអាមេរិកដែលបានបង្កកំហុសចំពោះការបាញ់សាកល្បង ដែលជាការអនុវត្តប្រចាំនៃសិទ្ធិរដ្ឋរបស់យើងដើម្បីការពារខ្លួន ថាជាការរំលោភទៅលើដំណោះស្រាយអង្គការសហប្រជាជាតិ និងបង្ហាញជាចំហរនូវអរិភាពជ្រាលជ្រៅរបស់គាត់»។

លោកថា ការលើកឡើងរបស់លោក ចូ បៃដិន គឺជា«ការរំលោភបំពានលើសិទ្ធិរដ្ឋរបស់យើងដើម្បីការពារខ្លួន និងការបង្កហេតុ» និងបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនអាចប្រឈមនឹងអ្វីដែលមិនល្អ ប្រសិននៅតែ«បន្តធ្វើដោយគ្មានការពិចារណា»។
លោក Ri និយាយថា ៖«ខ្ញុំគិតថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកពិតជាបានបោះជំហានដំបូងខុសហើយ»។
លោកបានចោទប្រកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ថា «បានឆ្លៀតឱកាសគ្រប់បែបយ៉ាង»ដើម្បីបង្កហេតុដោយដាក់ម៉ាកយីហោលើទីក្រុងព្យុងយ៉ាងថាជា«ការគំរាមកំហែងសន្តិសុខ»។
ការបាញ់សាកល្បងគ្រាប់មីស៊ីលទើបតែប៉ុន្មាន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានប្តេជ្ញាធ្វើការដើម្បីរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបានរិះគន់ចំពោះការរំលោភសិទ្ធិមនុស្សដែលមានលក្ខណៈជា«ប្រព័ន្ធនិងរីករាលដាល»របស់ប្រទេសមួយនេះ កំឡុងពេលដំណើរទស្សនកិច្ចរបស់លោទៅទីក្រុងសេអ៊ូលជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ