Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុ ៥ យ៉ាងដែលលោក Joe Biden ឈ្នះសំឡេងឆ្នោតគគ្រឹកគគ្រេង

បានផុស

នៅ

ការប្រកាសលទ្ធផលឆ្នោត កាលពីម្សិលមិញបានឲ្យដឹងថា ប្រធានាធិបតិទី ៤៦ ​របស់សហរដ្ឋអាមេរិកបានទៅលើលោក Joe Biden ។ គ្រប់គ្នាបានស្គាល់ខ្លះៗមកហើយនូវសមាសភាពប្រធានាធិបតីថ្មីរូបនេះ ប៉ុន្តែលោកអ្នកដឹងទេ ហេតុអ្វីបានជាលោក Joe Biden អាចដណ្ដើមសន្លឹកឆ្នោតសន្ធឹកសន្ធាប់ពីពលរដ្ឋអាមេរិកាំងនៅអាណិត្តិនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. គោលនយោបាយគ្រប់គ្រងកូវីដ១៩

នេះជាហេតុផលធំបំផុតដែលលោក Biden ឈ្នះក្នុងតំណែងជាប្រធានាធិបតី ព្រោះវាជាអ្វីដែលលោក ត្រាំ មិនអាចគ្រប់គ្រងបាន។

រោគរាតត្បាតបានឆក់យកជីវិតពលរដ្ឋអាមរិកជាង ២៣០,០០០ នាក់ ក៏បានផ្លាស់ប្តូរការរស់នៅនិងនយោបាយអាមេរិកនៅឆ្នាំ ២០២០  ដែលនៅថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោត លោកដូណាល់ត្រាំ ខ្លួនឯងហាក់ដូចជាទទួលស្គាល់រឿងនេះផងដែរ។

ខណៈកំពុងឃោសនាបោះឆ្នោត បេក្ខជនប្រធានាធិបតីទាំងពីររូបបានផ្ដោតលើបញ្ហា Covid-19 ដោយម្នាក់ៗលើកយកគោលការណ៍ដោះស្រាយវិបត្តិនេះមករៀងខ្លួន។ ប៉ុន្តែការស្ទង់មតិកាលពីខែមុន ដោយ Pew Research បានលើកឡើងថា លោក Biden បាននាំមុខ ១៧% លើលោក Trump នៅពេលនិយាយអំពីទំនុកចិត្តក្នុងការគ្រប់គ្រងនៃការផ្ទុះឡើងនៃ Covid ។

២. វិសាលភាពនៃយុទ្ធនាការ

ក្នុងរយៈពេលនៃអាជីពជាអ្នកនយោបាយរបស់ Biden លោកបានបង្កើតកេរ្តិ៍ឈ្មោះល្អអំពីខ្លួនឯងមកជាហូរហែ។ លោកធ្លាប់ចូលរួមយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលើកដំបូងនៅឆ្នាំ ១៩៨៧ ដែលវាកត្តាវិជ្ជមានជួយជំរុញលោកមានឱកាសម្តងទៀតលាលពីឆ្នាំ ២០០៧ នៅក្នុងយុទ្ធនាការដដែលនេះ និងលើកទី ៣ គឺឆ្នាំ២០២០។

លោក Biden  ផ្ទាល់ជាអ្នកមានមុខលើសារព័ត៌មានក្នុងពេលដ៏យូរអំពីបញ្ហាសង្គមនានា។ មានរឿងរ៉ាវធំៗមួយចំនួនដូចជា ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ការតវ៉ាបន្ទាប់ពីមរណភាពរបស់បុរសស្បែកខ្មៅលោក George Floyd និងបញ្ហាសេដ្ឋកិច្ចជាតិ។

រីឯយុទ្ធនាការរបស់លោក Trump ហាក់ត្រូវបានពលរដ្ឋមើលឃើញថា ជាទង្វើមាត់ក្បត់ចិត្ត ហើយនៅទីបញ្ចប់ ទើបលោក Biden ទទួលជោគជ័យ។

៣. ចរិតជាអ្នកដឹកនាំ

មួយសប្តាហ៍មុនថ្ងៃបោះឆ្នោត លោក Biden បានបង្ហាញមុខតាមទូរទស្សន៍ ជាមួយនឹងសារមួយដែលធ្វើឲ្យជនជាតិអាមេរិកាំងរំភើបចិត្ត។

លោកបាននិយាយថាការបោះឆ្នោតនេះគឺជា “សមរភូមិដើម្បីព្រលឹងអាមេរិក” ហើយវាជាឱកាសសម្រាប់ជាតិដើម្បីអនុវត្តនូវអ្វីដែលលោកបានកំណត់ ចំពោះការបែកបាក់និងភាពវឹកវរក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។

លោក Biden បាននិយាយនៅក្នុងការជជែកដេញដោលថា លោក Trump មានចិត្តក្ដៅពេកហើយ អ្វីដែលប្រជាជនអាមេរិកចង់បានគឺ ភាពស្ងប់ស្ងាត់និងភាពជាអ្នកដឹកនាំម្នាក់។

ដោយឡែកយុវជន Thierry Adams ដើមកំណើតបារាំង វ័យ ១៨ ឆ្នាំ រស់នៅរដ្ឋផ្លរីដាបានបោះឆ្នោតជាលើកដំបូងដើម្បីជ្រើសរើសប្រធានាធិបតីនៅទីក្រុង ម៉ៃអាមី កាលពីសប្តាហ៍មុននិយាយថា “ខ្ញុំហត់នឿយនឹងអាកប្បកិរិយារបស់លោក Trump ក្នុងនាមជាមនុស្សម្នាក់” ។

ស្របពេលនោះដែរ សារឈ្នះៗរបស់ Biden សាមញ្ញប៉ុណ្ណោះគឺថា លោកមិនដូចជា Trump ទេ។ ជ័យជំនះរបស់ប្រធានាធិបតីថ្មី មិនមែនបានមកតែពីនយោបាយ តែមកពីចរិតជាជាអ្នកដឹកនាំម្នាក់។

៤. ឈរនៅជាកណ្តាល

ក្នុងអំឡុងពេលនៃយុទ្ធនាការដើម្បីក្លាយជាបេក្ខជនប្រជាធិបតេយ្យ ការប្រកួតប្រជែងរបស់ Biden បានលេចឡើងមកពីខាងឆ្វេងជាមួយ Bernie Sanders និង​ Elizabeth Warren ដែលជាអ្នកផ្តល់ប្រាក់ឧបត្ថម្ភនិងរៀបចំយុទ្ធនាការ ដើម្បីបង្កើតបានជាហ្វូងមនុស្សក្នុងការប្រគុំតន្ត្រីមួយ។ នេះក៏ជាបន្ទុកមួយចំពោះលោក ពីក្រុមឆ្វេង។

ទោះបីជាមានសម្ពាធពីសេរីភាពរបស់លោកក៏ដោយ ក៏ Biden បានប្រកាន់ខ្ជាប់យុទ្ធសាស្រ្តអព្យាក្រឹតដោយបដិសេធ ការគាំទ្រការថែរក្សាសុខភាពរបស់រដ្ឋាភិបាល ការអប់រំនៅមហាវិទ្យាល័យឥតគិតថ្លៃ ឬពន្ធលើទ្រព្យសម្បត្តិ។

លោក បៃដិន មានសម្ពាធពីខាងឆ្វេងផង ​និងខាងស្ដាំខ្លះផង ប៉ុន្តែយុទ្ធសាស្ត្ររបស់លោកបានឆ្លុះបញ្ចាំងពីជម្រើសដ៏ល្អ ធ្វើអ្នកគាំទ្រចាត់ទុកលោកជា អ្នកនយោបាយនៅកណ្ដាល។

ចំណែក លោក Varshini Prakash សហស្ថាបនិកនៃក្រុមសកម្មជនបរិស្ថាន Sunrise Movement និយាយថា “ វាមិនមែនជារឿងអាថ៌កំបាំងទេដែលយើងបានរិះគន់ផែនការនិងការប្តេជ្ញាចិត្តរបស់អនុប្រធានាធិបតី Biden កាលពីពេលកន្លងមក” ។ “លោកបានឆ្លើយតបទៅនឹងការរិះគន់ជាច្រើន នោះគឺការបង្កើនទំហំនិងភាពបន្ទាន់នៃការវិនិយោគ ដែលលោកអាចទទួលបានយុត្តិធម៌ផ្នែកបរិស្ថាន និងបង្កើតការងារសហជីពល្អ ក៏ដូចជាសន្យាថានឹងចាត់វិធានការភ្លាមៗ” ។

៥. បន្ថែមលុយ ដោះស្រាយបញ្ហា

កាលពីដើមឆ្នាំ ២០២០ យុទ្ធនាការរបស់លោក Biden បានដំណើរការដោយមិនមានអ្វីសោះ។ លោកត្រឹមតែចូលរួមក្នុងយុទ្ធនាការបោះឆ្នោតទូទៅ ស្របពេលលោក Trump បា​នចំណាយប្រាក់ខែប្រធានាធិបតីស្ទើរទាំងអស់ដើម្បីពួនផ្ដុំយុទ្ធនាការទ្រង់ទ្រាយធំរហូតដល់  ១ ប៊ីលានដុល្លារឯណោះ។

លុះចាប់ពីខែមេសាមក យុទ្ធនាការ Biden បានផ្លាស់ប្តូរខ្លួនទៅជាអ្នករៃអង្គាសប្រាក់ដែលប្រៀបបាននឹងការផ្សព្វផ្សាយដូច្នោះដែរ ជាពិសេសលោកចេះកំណត់ទីតាំងចំណាយហិរញ្ញវត្ថុខ្លាំងជាងគូប្រជែងរបស់ខ្លួន។ មកដល់ដើមខែតុលាយុទ្ធនាការរបស់ Biden មានសាច់ប្រាក់ចំនួន ១៤៤ លានដុល្លារ ច្រើនជាងប្រតិបត្តិការរបស់លោក Trump ខណៈប្រាក់របស់បេក្ខជនប្រធានាធិបតីថ្មីរូបនេះ បានយកទៅជួយដល់ការបញ្ចុះសពជនរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរដ្ឋធំៗ ដែលធ្វើឲ្យសកម្មភាពរបស់លោកមានការចាក់ផ្សាយតាមទូរទស្សន៍ស្ទើរតែគ្រប់រដ្ឋដែលជាសមរភូមិសំខាន់ៗនៃយុទ្ធនាការបោះឆ្នោត។

លុយផ្តល់នូវជម្រើសយុទ្ធនាការនិងគំនិតផ្តួចផ្តើមជាច្រើន – ហើយ Biden បានទាញយកអត្ថប្រយោជន៍បានយ៉ាងល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ Breaking News! លោក Joe Biden ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម