ព័ត៌មានអន្ដរជាតិ
WHO ជំរុញប្រទេសអ្នកមានបរិច្ចាគវ៉ាក់សាំង ១០ លានដូសជាបន្ទាន់ដល់ប្រទេសក្រីក្រ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានជំរុញឲ្យមានការបរិច្ចាគភ្លាមៗនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០ លានដល់ប្រទេសក្រីក្រចំនួន ២០ នៅលើពិភពលោកដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នានៅទូទាំងពិភពលោក ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតក្នុងទីក្រុងហ្សឺណែវថា ការកើនឡើងនៃតម្រូវការវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានបណ្តាលឲ្យមានការពន្យារពេល ។
លោក Tedros បានសង្កត់ធ្ងន់ថា ជិតមួយភាគបួននៃឆ្នាំនេះ ប្រទេសចំនួន ៣៦ នៅតែរង់ចាំទទួលដូសនៃវ៉ាក់សាំងដើម្បីចាប់ផ្តើមចាក់ដល់ប្រជាជនរបស់ពួកគេ ។

ក្នុងចំណោមនោះប្រទេសចំនួន ១៦ ត្រូវបានគ្រោងនឹងទទួលដូសដំបូងរបស់ពួកគេពីគម្រោង COVAX ក្នុងរយៈពេល ១៥ ថ្ងៃទៀត ខណៈដែលប្រទេសចំនួន ២០ ទៀតនៅតែរង់ចាំការចាក់វ៉ាក់សាំងដដែរ ។
លោក Tedros បាននិយាយថា “ប៉ុន្តែការធ្វើឲ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំងដែលចាប់ផ្តើមនៅរយៈពេល ១០០ ថ្ងៃគឺជាបញ្ហាមួយដែលអាចដោះស្រាយបាន ។ គម្រោង COVAX ត្រូវការវ៉ាក់សាំង ១០ លានដូសភ្លាមៗជាវិធានការណ៍បញ្ឈប់បន្ទាន់ ដូច្នេះប្រទេសទាំង ២០ នេះអាចចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងមនុស្សវ័យចំណាស់របស់ពួកគេក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ” ។

លោកអគ្គនាយកបានបន្ថែមថា “ដូច្នេះខ្ញុំស្នើប្រទេសដែលមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកដើម្បីបរិច្ចាគដូសឲ្យច្រើនតាមដែលអាចធ្វើបានដើម្បីជួយយើងឲ្យសម្រេចគោលដៅនោះ” ។
ទន្ទឹមនោះលោក Tedros ក៏បានស្នើសុំឲ្យក្រុមហ៊ុនផលិតបង្កើនផលិតកម្មរបស់ពួកគេដូច្នេះវ៉ាក់សាំងបន្ថែមអាចត្រូវបានបរិច្ចាគទៅប្រទេសក្រីក្រ ហើយលោកបានរិះគន់ដល់កិច្ចព្រមព្រៀងឯកជនជាច្រើន ដែលធ្វើឲ្យក្រុមហ៊ុនផលិតឱសថផ្ដល់វ៉ាក់សាំងតិចតួចប៉ុណ្ណោះសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ WHO ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីកំពុងជំនួសវីរុសប្រភេទដើម
ចុចអាន ៖ WHO ជំរុញប្រទេសនានាត្រូវរាយការណ៍ពីជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាដាច់ខាត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល