Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពមីយ៉ាន់ម៉ា ប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ

បានផុស

នៅ

មេដឹកនាំយោធាមីយ៉ាន់ម៉ាបានសន្យាថា នឹងការពារលទ្ធិប្រជាធិបតេយ្យ ស្របពេលយោធាបានព្រមានក្រុមបាតុករ ប្រឆាំងនឹងការធ្វើបាតុកម្មតាមដងផ្លូវ។

ថ្លែងលើកញ្ចក់ទូរទស្សន៍ជាតិដើម្បីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធ លោក Min Aung Hlaing បានសន្យាជាថ្មីម្តងទៀតថា នឹងរៀបចំការបោះឆ្នោតប៉ុន្តែមិនបានប្រាប់កាលបរិច្ឆេទទេ។

This image has an empty alt attribute; its file name is image_2021-03-27_13-23-23-1024x683.png

ទូរទស្សន៍រដ្ឋបានព្រមាននៅក្នុងផ្សាយដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រថា ក្រុមអ្នកតវ៉ាអាចនឹងត្រូវបាញ់បំបែកក្បាល និងពីខាងក្រោយ។

មនុស្សជាង៣២០នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបបាតុកម្មចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។

This image has an empty alt attribute; its file name is 2021-02-09t150629z2059532865rc23pl9zvq1brtrmadp3myanmar-politics-reconstructionjpg-950319-1613112667-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Min Aung Hlaing បាននិយាយក្នុងការផ្សាយផ្ទាល់ នៅថ្ងៃសៅរ៍នេះថា “កងទ័ពព្យាយាមរួមដៃគ្នាជាមួយប្រជាជាតិទាំងមូល ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។ អំពើហិង្សាដែលប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខដើម្បីធ្វើការទាមទារ គឺមិនសមរម្យទេ”។

លោកបានបន្ថែមថា កងទ័ពត្រូវតែដណ្តើមអំណាចដោយសារតែ សកម្មភាពខុសច្បាប់របស់មេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី។

This image has an empty alt attribute; its file name is ycmeet010221-1024x682.jpg

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ច្បាស់ទេថាតើ យោធាត្រូវបានបញ្ជាឲ្យបាញ់សម្លាប់មែនឬក៏អត់។ កន្លងមក យោធាបានព្យាយាមអះអាងថា ការបាញ់ប្រហារគឺកើតឡើងចេញពីក្នុងចំណោមក្រុមអ្នកតវ៉ា។

ទិវាកងកម្លាំងប្រដាប់អាវុធ គឺរំលឹកដល់ការចាប់ផ្តើមនៃការតស៊ូរបស់យោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤៥៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យោធាមីយ៉ាន់ម៉ា ព្រមានបាញ់បំបែកក្បាលបាតុករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម