Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀត

បានផុស

នៅ

យោងតាមការស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រត្រូវបានកើតឡើងនៅកោះ Ryukyu ភាគខាងត្បូងរបស់ប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយនេះបានកើតឡើងនៅម៉ោង ១០ និង ០២ នាទីយប់ថ្ងៃសុក្រចម្ងាយ ១៤៧ គីឡូម៉ែត្រភាគខាងជើងទីក្រុង Hirara ក្នុងខេត្ត Okinawa ។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ ១៥៣ គីឡូម៉ែត្រ ។

ទន្ទឹមនោះមិនមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតណាមួយដែលបណ្តាលមកពីការរញ្ជួយដីនេះនោះទេ ខណៈក៏មិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ ។

ប្រទេសជប៉ុនមានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពរញ្ជួយដីដែលត្រូវបានគេស្គាល់ថាជា Ring of Fire និងជួបការរញ្ជួយដីយ៉ាងខ្លាំងក្លា ។  ជួបការរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រនៅខែមីនា ឆ្នាំ ២០១១  ហើយបន្ទាប់មករលកយក្សស៊ូណាមិបានសម្លាប់មនុស្សជាង ១៥,០០០ នាក់ និងបង្កគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ជាដើម ។

ស្របពេលជាមួយគ្នានេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនប្រទេសជប៉ុនបានជួបការរញ្ជួយដីដ៏ខ្លាំងមួយដែលធ្វើឲ្យរង្គើអគារជាច្រើននៅក្នុងរាជធានីតូក្យូ និងបណ្តាលឲ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅឆ្នេរសមុទ្រភាគឦសានប្រទេស ហើយត្រូវបាន USGS ដាក់កម្លាំងនៃការរញ្ជួយនេះថាមានកម្រិត ៧.០ រ៉ិចទ័រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ជប៉ុន ជួបការរញ្ជួយដីខ្លាំងក្លា និងប្រកាសអាសន្នពីរលកយក្សស៊ូណាមិ

ចុចអាន ៖ មិនធម្មតា! មួយសប្ដាហ៍ ជប៉ុនរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មីជាង ១២០ ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម