Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹក​មិញ​សម្លាប់​១៦​នាក់​ចំ​ពេល​«​ទិវា​អបអរ​កង​កម្លាំង​ប្រដាប់​អាវុធ​»​ ខណៈ​មេយោធា​មីយ៉ាន់ម៉ា​ប្រកាស​ការពារ​ប្រជាធិបតេយ្យ

បានផុស

នៅ

កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​អ្នក​តវ៉ា​យ៉ាង​ហោច​ណាស់​១៦​នាក់​​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ខណៈ​មេដឹក​នាំ​មេដឹក​នាំ​យោធា​​របស់​ខ្លួន​ទើប​ប្រកាស​​ថា នឹង​ការពារ​ប្រជា​ពល​រដ្ឋ​ និង​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sasa អ្នក​នាំ​ពាក្យ​ CRPH បាន​និយាយថា ៖«ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​អាម៉ាស់​សម្រាប់កម្លាំង​ប្រដាល់​អាវុធ»។

លោក​បាន​និយាយ​ដោយ​ផ្តល់​តួលេខ​ប៉ាន់​ស្មាន​​ចាប់​តាំង​ពី​ការ​តវ៉ាផ្ទុះ​ឡើង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ថា ឧត្តម​សេនីយ៍​យោធា​បាន​កំពុង​អបអរ​សាទរ​ទិវា​កង​កម្លាំង​ប្រដាល់​អាវុធ បន្ទាប់​ពី​ពួក​គេទើប​តែ​សម្លាប់​​ជន​ស៊ីវិល​ថែម​ទៀត​​ដែល​តួលេខ​អ្នក​ស្លាប់​​ជាង​៣០០​នាក់​ហើយ»។​

តាម​ការ​ផ្សាយ​របស់ Myanmar Now យ៉ាង​ហោច​ណាស់​ មនុស្ស​៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេលកម្លាំង​សន្តិសុខ​បើក​ការ​បាញ់​ទៅ​លើ​ហ្វូង​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​តំបន់ Dala ជាយ​ក្រុង​យ៉ាំងហ្គោល​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ យ៉ាង​ហោច​ណាស់​មនុស្ស​១០​នាក់​បាន​របួស។

មនុស្ស​៣​នាក់​​មាន​​ទាំង​ក្មេង​ប្រុស​ម្នាក់​ជា​សមាជិក​ក្រុម​បាល់ទាត់​អាយុ​ក្រុម​២១​ឆ្នាំ​ក្នុង​ស្រុក​មួយ​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​តវ៉ា​មួយ​នៅ​ខណ្ឌ​ Insein។ មនុស្ស​៤​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅតំបន់ Lashio នៅ​ភាគ​ខាង​កើត និង​៤​នាក់​ផ្សេង​ទៀត​​ត្រូវ​បាន​សម្លាប់​នៅ​តំបន់ Bago ជិត​ទី​ក្រុង​យ៉ាំងហ្គោន។ ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់ខាង​ជើងតំបន់ Hopin។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​ឧត្តម​សេនីយ៍​បាន​បណ្តេញ​ និង​ឃុំ​ខ្លួន​មេដឹក​នាំ​ស៊ីវិលលោក​ស៊ី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ ដែល​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទាមទារ​លទ្ធិ​ប្រជា​ធិបតេយ្យ​មក​វិញ។

នៅ​ពេល​កង​ទព័បាន​កាន់ទង់​ជាតិ​ដើរ​ព្យុះហយាត្រាជាមួយ​នឹង​រថយន្ត​យោធា​ដើម្បី​អបអរសាទរទិវា​កង​កម្លាំង​ប្រដាប់​អាវុធ​​ មេដឹក​នាំ​យោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing ជា​ថ្មី​​​បាន​ការពារ​រដ្ឋ​ប្រហារ និង​សន្យា​រនឹង​ផ្តល់​អំណាច បន្ទាប់​ពី​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី។

ឧត្តម​សេនីយ៍​​បាន​ប្តេជ្ញា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ប៉ុន្តែ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​គំរាម​​ទៅ​លើ​ចលនាប្រឆាំង​នឹង​រដ្ឋ​ប្រហារ​​ដែល​បាន​ដណ្តើម​កាន់​កាប់​ប្រទេស​​កាល​ពី​ដើម​ខែ​កុម្ភៈ។ លោក​ព្រមាន​​​​ប្រឆាំង​នឹង​ភេរវកម្ម​ដែល​អាច​បង្ក​មហន្តរាយ​ដល់​ស្ថិរភាព​ និង​សន្តិសុខ​​របស់​រដ្ឋ​គឺ​មិន​អាច​ទទួល​យក​បាន។

គិត​ទាំង​អ្នក​ស្លាប់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ តួលេខា​អ្នក​ស្លាប់​កើន​ដល់​ជាង​៣៤០​នាក់​ហើយ ចាប់​តាំងពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ​មក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម