ព័ត៌មានអន្ដរជាតិ
មានមន្ត្រីបរទេសតែម្នាក់គត់ ចូលរួមក្នុងទិវាកងកម្លាំងប្រដាប់អាវុធ មីយ៉ាន់ម៉ា
ប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ដែលទិវានេះ គឺជាការរំលឹកដល់ការចាប់ផ្តើមនៃចលនាតស៊ូរបស់យោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤៥។

តាមធម្មតា ក្បួនដង្ហែត្រូវបានចូលរួមជាអធិបតីដោយមន្រ្តីមកពីប្រទេសផ្សេងៗ។ ទោះបីជាយ៉ាងណា ពេលនេះគេមើលឃើញថា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Formin គឺជាមន្រ្តីបរទេសតែម្នាក់គត់ដែលបានចូលរួមក្នុងពិធីនេះ។
មេទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing និយាយថា “រុស្ស៊ីគឺជាមិត្តយ៉ាងពិតប្រាកដ”។

សហរដ្ឋអាមេរិក អង់គ្លេសនិងសហភាពអឺរ៉ុបសុទ្ធតែបានដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារយោធា។
ទំនាក់ទំនងការពារជាតិរវាង មីយ៉ាន់ម៉ានិងរុស្ស៊ី មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីក្រុងមូស្គូ បានផ្តល់ការបណ្តុះបណ្តាលដល់ទាហានរាប់ពាន់នាក់និងបានលក់អាវុធទៅឲ្យយោធាមីយ៉ាន់ម៉ាផងដែរ។

ថ្លែងលើកញ្ចក់ទូរទស្សន៍ជាតិដើម្បីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធ លោក Min Aung Hlaing បានសន្យាជាថ្មីម្តងទៀតថា នឹងរៀបចំការបោះឆ្នោតប៉ុន្តែមិនបានប្រាប់កាលបរិច្ឆេទទេ។
មេដឹកនាំយោធាមីយ៉ាន់ម៉ាបានសន្យាថា នឹងការពារលទ្ធិប្រជាធិបតេយ្យ ស្របពេលយោធាបានព្រមានក្រុមបាតុករ ប្រឆាំងនឹងការធ្វើបាតុកម្មតាមដងផ្លូវ។

លោក Min Aung Hlaing បាននិយាយក្នុងការផ្សាយផ្ទាល់ នៅថ្ងៃសៅរ៍នេះថា “កងទ័ពព្យាយាមរួមដៃគ្នាជាមួយប្រជាជាតិទាំងមូល ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។ អំពើហិង្សាដែលប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខដើម្បីធ្វើការទាមទារ គឺមិនសមរម្យទេ”។
លោកបានបន្ថែមថា កងទ័ពត្រូវតែដណ្តើមអំណាចដោយសារតែ សកម្មភាពខុសច្បាប់របស់មេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី។

គួរបញ្ជាក់ថា មនុស្សជាង៣២០នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបបាតុកម្មចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ