Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ា បូជាជីវិតប្រជាជន ដើម្បីបម្រើផលប្រយោជន៍មនុស្សតែពីរបីនាក់

បានផុស

នៅ

ក្រោយការសម្លាប់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យជាង ១០០នាក់ ដោយយោធាមីយ៉ាន់ម៉ា នៅក្នុងថ្ងៃបង្ហូរឈាមដ៏សាហាវបំផុតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ បានបង្កឲ្យមានកំហឹងទូទាំងពិភពលោកនិងការអំពាវនាវឲ្យមានការឆ្លើយតបជាសកលកាន់តែខ្លាំងឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងចំពោះយោធាដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន រន្ធត់ចិត្តខ្លាំងណាស់ចំពោះការស្លាប់កាលពីថ្ងៃសៅរ៍ ហើយអំពើហិង្សានេះបង្ហាញថា “យោធាមីយ៉ាន់ម៉ាបានបូជាជីវិតប្រជាជន ដើម្បីបម្រើផលប្រយោជន៍មនុស្សតែពីរបីនាក់”។

ការសម្លាប់មនុស្សចំនួន ១១៤ នាក់កាលពីថ្ងៃសៅរ៍ បានកើតឡើងចំទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំរបស់មីយ៉ាន់ម៉ារំលឹកដល់ការចាប់ផ្តើមនៃចលនាតស៊ូនឹងការកាន់កាប់របស់ជប៉ុនក្នុងឆ្នាំ១៩៤៥។ តួលេខថ្មីនេះនាំឲ្យចំនួនជនស៊ីវិលត្រូវសម្លាប់ចាប់តាំងពីមានរដ្ឋប្រហារកើនដល់ជាង ៤៤០ នាក់។

ស្របពេលជាមួយគ្នានោះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Tom Andrews និយាយថា វាដល់ពេលហើយដែលពិភពលោកត្រូវចាត់វិធានការ ទោះមិនមែនតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ ក៏អាចតាមរយៈកិច្ចប្រជុំកំពូលអន្តរជាតិជាបន្ទាន់បានដែរ។ លោកបន្ថែមថា យោធាមីយ៉ាន់ម៉ា គួរតែត្រូវបានកាត់ផ្ដាច់ពីការផ្តល់មូលនិធិដូចជាចំណូលប្រេងនិងឧស្ម័ន និងពីការទទួលបានអាវុធ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Guardian

ចុចអាន៖ សង្វេគ​ណាស់​! អ្នកតវ៉ា​មីយ៉ាន់ម៉ា​ជាង​១០០នាក់​ត្រូវ​បាន​សម្លាប់ម្សិលមិញ

ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម