Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូ កងទ័ព មីយ៉ាន់ម៉ា បាញ់សម្លាប់បាតុករជាង១០០នាក់ម្សិលមិញ ចំ​ថ្ងៃ​ទិវាកងទ័ព​ជាតិ

បានផុស

នៅ

សេចក្តីរាយការណ៍និងសាក្សីបាននិយាយថា កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១៤នាក់ រួមទាំងកុមារផងដែរ ជាអំពើដ៏​សាហាវឃោរឃៅបំផុតប្រឆាំងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្លាប់ដែលកើតឡើងចំ​ថ្ងៃ​ទិវាកងទ័ពជាតិ​កាលពីថ្ងៃសៅរ៍ បានជំរុញឲ្យមានការថ្កោលទោសជាអន្តរជាតិ រួមទាំងសេចក្តីថ្លែងការណ៍រួមពីប្រមុខ​មន្រ្តីជាន់ខ្ពស់​ការពារជាតិនៃប្រទេសចំនួន ១២។

សេចក្តីថ្លែងការណ៍បាននិយាយថា “យោធាគួរតែធ្វើតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្តិនិងទទួលខុសត្រូវក្នុងការការពារ មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើ។ យើងសូមជំរុញឲ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បញ្ឈប់អំពើហឹង្សានិងធ្វើការដើម្បីស្តារការគោរពនិងភាពជឿជាក់ជាមួយប្រជាជនមីយ៉ាន់ម៉ាឡើងវិញ”។

សេចក្តីថ្លែងការណ៍និយាយថា “ការសម្លាប់ជនស៊ីវិលដែលគ្មានអាវុធ រួមទាំងកុមារផងដែរគឺជាសកម្មភាពដែលមិនអាចប្រកែកបាន”។

ឯកអគ្គរាជទូតអង់គ្លេសលោក Dan Chugg បាននិយាយថា កងកម្លាំងសន្តិសុខបានធ្វើឲ្យអាម៉ាស់មុខ ហើយប្រេសិតអាមេរិកបានហៅអំពើហិង្សានេះថា គួរឲ្យរន្ធត់ចិត្តណាស់។

ស្របគ្នានេះ នាយឧត្តមសេនីយ៍ Min Aung Hlaing ដែលជាមេដឹកនាំរបបយោធាបានថ្លែងក្នុងពិធីដង្ហែរក្បួនរំលឹកទិវាកងកម្លាំងប្រដាប់អាវុធថា យោធានឹងការពារប្រជាជន និងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។

គួររំឭកថា ​ក្រុមបាតុករបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងយ៉ាំ Yangon, Mandalay និងទីក្រុងផ្សេងទៀត។ ពួកគេបានធ្វើបែបនេះស្ទើរតែរាល់ថ្ងៃចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ យោធាមីយ៉ាន់ម៉ា បូជាជីវិតប្រជាជន ដើម្បីបម្រើផលប្រយោជន៍មនុស្សតែពីរបីនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម