ព័ត៌មានអន្ដរជាតិ
កុងតឺន័រយក្សជាប់គាំងនៅទន្លេប្រទេសអេហ្ស៊ីបកំពុងខាតបង់ប្រាក់រាប់លានដុល្លាររាល់ថ្ងៃ
រយៈពេល៦ថ្ងៃហើយដែលកុងតឺន័រខ្នាតយក្សដឹកសត្វពាហនៈមួយគ្រឿងបានជាប់គាំងនៅទន្លេ Suez Canal ប្រទេសអេហ្ស៊ីបនៅមិនទាន់យកចេញបានឡើយដែលបានបណ្តាលឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក។
ក្រុម MarineTraffic និង VesselFinder បាននិយាយថា នាវាអូសពីរគ្រឿងបានកំពុងធ្វើដំណើរទៅជួយប្រតិបត្តិការទាញកុងតឺនរនោះ ខណៈអ្នកជំនាញបានដាក់ក្តីសង្ឃឹមទៅលើជំនោខ្ពស់ដែលអាចជួយដល់ការទាញកុងតឺន័រនោះ។
វិបសាយចរារណ៍ផ្លូវទឹកបាននិយាយថា នាវា Carlo Magno ដោនទង់ជាតិអ៊ីតាលី និងនាវា Alp Guard ដោតទង់ជាតិហុល្លង់កំពុងធ្វើដំណើរតាមផ្លូវទឹកមហាសមុទ្រ Red Sea ឆ្ពោះទៅទន្លេ Suez Canal។
កុងតឺន័រឈ្មោះ MV Ever Given ដែលមានប្រវែងវែងជាងបណ្តោយទីលានបាល់ទាត់៤ដងបានជាប់គាំងទទឹងទន្លេតាំងពីថ្ងៃអង្គារសប្តាហ៍កន្លងទៅដែលបណ្តាលឲ្យកក់ស្ទះចរាចរណ៍ផ្លូវទឹកទាំងទៅ និងមក។
វិបត្តិជាប់គាំងកុងតឺន័រយក្សនេះបានបង្ខំឲ្យក្រុមហ៊ុននានាពិចារណារកនាវាដឹកទំនិញសាឡើងវិញនៅផ្លូវទឹក Cape of Good Hope របស់អាហ្វ្រិក ដែលជាមធ្យោបាយយូរ និងកាន់តែថ្លៃជាងមុនដើម្បីធ្វើដំណើរចន្លោះទ្វីបអាស៊ី និងអឺរ៉ុប។
ឥឡូវនេះទំនិញរាប់ពាន់លានដុល្លារត្រូវបានជាប់គាំងទាំងទៅ និងមកនៅទន្លេ Suez Canal ហើយពេលវេលាកន្លងផុតទៅមួយថ្ងៃៗបានបណ្តាលឲ្យខាតបង់ប្រាក់រាប់លានដុល្លារអាមេរិកសម្រាប់ប្រទេសអេហ្ស៊ីប និងសហគ្រាសពាណិជ្ជកម្មជុំវិញពិភពលោក។
ការកត់សំគាល់ដោយសុទិដ្ឋិនិយមកាលពីថ្ងៃសៅរ៍ រាប់បញ្ចូលទាំងប្រធានអាជ្ញាធរទន្លេ Suez Canal លោក Osama Rabie បានប្រាប់សន្និសីទសារព័ត៌មានថា កុងតឺនរអាចនឹងយកចេញបាននៅយប់ថ្ងៃអាទិត្យ។
កុងតឺន័រយក្ស MV Ever Given មានប្រវែង៤០០ម៉ែត្រ និងទម្ងន់២០ម៉ឺនតោនបានជាប់គាំងនៅទន្លេ Suez Canal កាលពីថ្ងៃអង្គារ សប្តាហ៍កន្លងទៅនេះដែលបណ្តាលមកព្យុះខ្សាច់។
ប៉ុន្តែកាលពីថ្ងៃសៅរ៍លោក Rabie បាននិយាយថា កំហុសបច្ចេកទេស ឬមនុស្សអាចស្ថិតនៅពីក្រោយដែលបណ្តាលឲ្យកុងតឺន័រដែលដោតទង់ជាតិប៉ាណាម៉ាគ្រប់គ្រងដោយតៃវ៉ាន់ជាប់គាំងនេះ។
លោក Rabie ប្រាបថា ប្រទេសអេហ្ស៊ីបបានកំពុងបាត់បង់ប្រាក់ចំណូលពី១២ទៅ១៤លានដុល្លារក្នុងមួយថ្ងៃពីការជាប់គាំងទន្លេនេះ ខណៈ Lloyd’s List បានឲ្យដឹងថា ការជាប់គាំងនេះកំពុងរាំងស្ទះទំនិញតាមការប៉ាន់ស្មាន៩.៦ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃៗចន្លោះអាស៊ី និងអឺរ៉ុប។
ទីភ្នាក់ការសុខភាពសត្វរបស់ប្រទេសរ៉ូម៉ានីបាននិយាយថា នាវា១១គ្រឿងដឹកសត្វពាហនៈចេញទៅក្រៅប្រទេសបានរងផលប៉ះពាល់ពីការជាប់គាំងនេះ។ អង្គការសត្វអន្តរជាតិ NGO Animals International បានព្រមានថា «សោកនាដកម្ម»ដ៏អាក្រក់បំផុតកំពុងប៉ះពាល់ដល់សត្វប្រមាណ១៣០០០០ក្បាល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ctvnews
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ