ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវនៅបរទេស៖ ភាពខ្មាស់អៀនមិនហ៊ានប្រាប់ថា ខ្លួនមានរោគសញ្ញាជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ
របាយការណ៍ថ្មីមួយបានព្រមានថា “ភាពខ្មាស់អៀន” ដោយសារតែខ្លួនកើតជំងឺកូវីដ-១៩ បានបញ្ឈប់មនុស្សមិនឲ្យរាយការណ៍ពីរោគសញ្ញាឬ សូម្បីតែអនុវត្តវិធានការគម្លាតសង្គម។
ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Kent និងសកលវិទ្យាល័យ Leeds Beckett នៃប្រទេសអង់គ្លេស បាននិយាយថា មានទំនាក់ទំនងរវាងភាពខ្មាស់អៀន និងការមិនអើពើចំពោះគោលការណ៍ណែនាំគម្លាតសង្គម។

សកលវិទ្យាល័យទាំងពីរបានរកឃើញថា អ្នកដែលមានអារម្មណ៍ថា ត្រូវបានគេធ្វើឲ្យស្អប់ខ្ពើមដោយសារតែឆ្លងជំងឺកូវីដ-១៩ ទំនងជាមិនរាយការណ៍អំពីស្ថានភាពរបស់ពួកគេ តាមរយៈបណ្តាញសមស្រប ឬសូម្បីតែប្រាប់ក្រុមគ្រួសាររបស់ពួកគេអំពីរឿងនេះ នោះទេ។
ដោយផ្តោតលើសហរដ្ឋអាមេរិក អ៊ីតាលីនិងកូរ៉េខាងត្បូង, ការសិក្សានេះបានរកឃើញថា ការទុកចិត្តលើរដ្ឋាភិបាល គឺជាកត្តាសំខាន់មួយទៀតដែលធ្វើឲ្យមនុស្សត្រូវសម្រេចចិត្តថាតើ គួរប្រាប់អ្នកដទៃអំពីលទ្ធផលតេស្តវិជ្ជមានរបស់ពួកគេដែរឬក៏អត់។

ការសិក្សាបានរកឃើញថា នៅកន្លែងដែលមនុស្សជឿទុកចិត្តលើការឆ្លើយតបរបស់រដ្ឋាភិបាល ពួកគេទំនងជាធ្វើតាមគោលការណ៍ណែនាំ។ ការសិក្សារកឃើញថា មានការអនុលោមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងអ៊ីតាលី ប៉ុន្តែជនជាតិអាមេរិក ទំនងជាមិនអើពើនឹងវិធានការរឹតត្បិតនោះទេ។
អ្នកនិពន្ធនៃការសិក្សានេះនិយាយថា ការធ្វើឲ្យមនុស្សមានអារម្មណ៍ខ្មាស់អៀនដោយសារតែការឆ្លងជំងឺកូវីដ-១៩ ប្រហែលជាធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ។

អ្នកនិពន្ធ លោកវេជ្ជបណ្ឌិត Giovanni Travaglino បាននិយាយថា “ការស្រាវជ្រាវរបស់យើងបានបង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងភាពមាក់ងាយទាក់ទងនឹងជំងឺកូវីដ-១៩ ដែលអាចធ្វើឲ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការគ្រប់គ្រងវា”។
លោកបន្តថា “នៅពេលដែលរដ្ឋាភិបាលនិងស្ថាប័នធំៗ ធ្វើគោលនយោបាយនិងបទប្បញ្ញត្តិទាក់ទងនឹងជំងឺកូវីដ-១៩ ពួកគេគួរតែដឹងថា ការធ្វើឲ្យអាម៉ាស់ឬស្តីបន្ទោសប្រជាជនចំពោះការឆ្លងជំងឺនេះ អាចនឹងមានគ្រោះមហន្តរាយ”។

ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកគិតតែពីរឿងខ្មាស់អៀន នោះជំងឺនេះនឹងរីករាលដាលកាន់តែអាក្រក់ ហើយមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់អ្នកប៉ុណ្ណោះទេ ថែមទាំងដល់ក្រុមគ្រួសារនិងបងប្អូនព្រមទាំងអ្នកដទៃផងដែរ។
ដូចនេះ បើអ្នកកើតជំងឺកូវីដ-១៩ឬសង្ស័យថាឆ្លងវីរុសនេះ សូមកុំមានភាពអៀនខ្មាស់ ហើយប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ចៀសវាងការទុកឲ្យវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរនិងរាលដាលទៅអ្នកដទៃ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រកពេទ្យពិនិត្យទឹកនោមផ្អែមឲ្យហើយ ក្រោយចេញសញ្ញាទាំង៧នេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន