ព័ត៌មានអន្ដរជាតិ
មេ WHO ឲ្យប្រទេសអ្នកមានទទួលខុសត្រូវផ្ទាល់ចំពោះការស្លាប់ដោយសារកូវីដនៅប្រទេសផ្សេងទៀត
យោងតាមសារព័ត៌មាន USA Today បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) បានថ្កោលទោសជាពិសេសចំពោះប្រទេសអ្នកមានដោយនិយាយថា ពួកគេទទួលខុសត្រូវផ្ទាល់ចំពោះការស្លាប់របស់ប្រជាជនដែលមានហានិភ័យខ្ពស់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ។

លោក Tedros Adhanom Ghebreyesus អគ្គនាយករងអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា “បណ្តាប្រទេសដែលកំពុងចាក់វ៉ាក់សាំងដល់ក្មេងៗ និងមនុស្សមានសុខភាពល្អដែលមានហានិភ័យទាបនៃជំងឺឆ្លងនេះកំពុងតែធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់បុគ្គលិកសុខាភិបាល មនុស្សចាស់ និងក្រុមដែលមានហានិភ័យនៅក្នុងប្រទេសដទៃទៀត” ។

របាយការណ៍នេះបាននិយាយថា សេតវិមានបានការពារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ ១៩ របស់អាមេរិកនៅសប្តាហ៍នេះដោយបានហៅវាថាជាការត្រឹមត្រូវ ដោយសារតែការផ្ទុះឡើងដ៏គួរឲ្យភ័យខ្លាចរបស់ប្រទេសនេះ និងបានសន្យាថានឹងចែករំលេក បន្ទាប់ពីជនជាតិអាមេរិកត្រូវបានការពារ ។

របាយការណ៍នោះបានបន្ថែមទៀតថា មេដឹកនាំពិភពលោក និងប្រជាជននៃប្រទេសដទៃទៀតបញ្ចេញការរិះគន់កាន់តែខ្លាំងឡើងៗចំពោះសហរដ្ឋអាមេរិក និងប្រទេសអ្នកមានផ្សេងទៀតសម្រាប់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ច្រើនជាងគេនៅលើពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ WHO ថា យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ មិនមែនប្រឆាំងមនុស្សគ្នាឯងឡើយ
ចុចអាន ៖ WHO ជំរុញប្រទេសអ្នកមានបរិច្ចាគវ៉ាក់សាំង ១០ លានដូសជាបន្ទាន់ដល់ប្រទេសក្រីក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល