ព័ត៌មានអន្ដរជាតិ
ក្រុមវេជ្ជបណ្ឌិតនៅប៉ារីសព្រមានកន្លែង ICU នឹងមានអ្នកជំងឺកូវីដ-១៩លើសលប់ឆាប់ៗ
វេជ្ជបណ្ឌិតជាច្រើនមកពីក្រុមមន្ទីរពេទ្យរដ្ឋក្នុងទីក្រុងបារី (AP-HP) បានព្រមានថា ពួកគេបានកំពុងត្រៀមខ្លួនដើម្បីទទួលអ្នកជំងឺច្រើនលើសលប់នៅកន្លែងសង្គ្រោះបន្តាន់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ខណៈកូវីដ-១៩កំពុងផ្ទុះខ្លាំងនៅប្រទេសបារាំង។

តាមការផ្សាយរបស់កាសែតJournal du Dimanche កាលពីថ្ងៃអាទិត្យថា វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់៤១នាក់បានចង្អុលបង្ហាញពី«ធនធានដែលមានគឺមិនគ្រប់គ្រាន់នឹងតម្រូវការ» និងព្រមានថា «យើងដឹងហើយថា លទ្ធភាពរបស់ពួកយើងនឹងហួសពីតម្រូវការ»នៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
ប្រភពនិយាយថា ៖«យើងនឹងបង្ខំឲ្យជ្រើសរើសថាតើអ្នកជំងឺបែបណាដែលត្រូវចូលកន្លែងសង្គ្រោះបន្ទាន់ (ICUs) និងអ្នកជំងឺបែបណាដែលមិនត្រូវចូលកន្លែងសង្គ្រោះបន្ទាន់ដើម្បីរក្សាអាយុជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ចំនួនអ្នកជំងឺច្រើននឹងមានទាំងអ្នកជំងឺកូវីដ-១៩ និងអ្នកជំងឺផ្សេងៗ ជាពិសសទាក់ទងទៅនឹងការទទួលបានការព្យាបាលចំាបាច់សម្រាប់អ្នកជំងឺពេញវ័យ»។
យោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរសុខាភិបាលបារាំង Santé Publique France ថា កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ អ្នកជំងឺ១៤២៩នាក់ចូលកន្លែងសង្គ្រោះបន្ទាន់នៅតំបន់ Ile-de-France តែមួយដែលស្ថិតនៅទីក្រុងបារីស។

ប្រធានទីភ្នាក់ងារសុខាភិបាលតំបន់ (ARS) Ile-de-France លោក Aurélien Rousseau បានសរសេរលើបណ្តាញសង្គមថា កាលពីសប្តាហ៍មុន តំបន់របស់លោកត្រូវការគ្រែសង្គ្រោះបន្ទាប់ចំនួន២២៥០ដើម្បីដោះស្រាយចំពោះអ្នកជំងឺឆ្លងកូវីដ-១៩ ដែលកំពុងកើនឡើង។
វេជ្ជបណ្ឌិតនៅទីក្រុងបារីសបានសរសេរនៅលើទំព័រកាសែតរបស់ពួកគេថា ពួកគេមិនដែលជួបស្ថានភាពបែបនេះទេពីមុន សូម្បីកំឡុងពេលការវាយប្រហារភារវកម្មដ៏អាក្រក់បំផុតកាលពីឆ្នាំ២០១៥ ដែលសម្លាប់មនុស្ស១៣០នាក់ និងរបួស៤៩៤នាក់។
ពួកគេបានបន្ថែមថា ៖«សូចនាករទាំងអស់បង្ហាញថា វិធានការណ៍បច្ចុប្បន្ននឹងមិនគ្រប់គ្រាន់ទៅនឹងការចម្លងដែលកំពុងកើនឡើងគួរឲ្យព្រួយបារម្ភទេ»។
ប្រទេសបារាំងបានបញ្ជាក់ករណីឆ្លងកូវីដ-១៩ជាង៤.៥លាននាក់ និងស្លាប់៩៤៤៩២នាក់ចាប់តាំងពីជំងឺនេះចាប់ផ្តើមដែលបានក្លាយជាប្រទេសឆ្លងលំដាប់ទី៤នៅក្នុងពិភពលោក បន្ទាប់ពីអាមេរិក ប្រេស៊ីល និងឥណ្ឌា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ