ព័ត៌មានអន្ដរជាតិ
កូវីដនៅថៃធ្លាក់ចុះ ថ្ងៃនេះរកឃើញត្រឹម៣៩ករណី
នៅថ្ងៃចន្ទនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីត្រឹម៣៩ករណីប៉ុណ្ណោះ ខណៈក្នុងនោះមាន១១នាក់ជាករណីនាំចូល។

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស១៦នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។
បាងកកមាន៩ករណី, Samut Sakhon ៥ករណី, Kalasin ១ករណីនិង Maha Sarakham ១ករណី។

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន១២ករណី ដែលក្នុងនោះមាន៦ករណីនៅបាងកក, ៥ករណីនៅ Samut Sakhon និង១ករណីនៅ Ratchaburi។
ចំពោះករណីនាំចូលទាំង១១ករណីរួមមាន ជនជាតិថៃចំនួន៦នាក់ ឥណ្ឌា៣នាក់ រុស្ស៊ីម្នាក់ និងអាល្លឺម៉ង់ម្នាក់។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៧៤នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃចន្ទនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៧៧៣ករណី។ មនុស្សចំនួន ២៧,៣១៣នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី៨០ករណី និងមានអ្នកស្លាប់ម្នាក់ទៀត

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច