Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុញ្ញាតឲ្យបវរកញ្ញាមីយ៉ាន់ម៉ា បន្តស្នាក់នៅក្នុងប្រទេស ដើម្បីសុវត្ថិភាព

បានផុស

នៅ

បវរកញ្ញាឯកមីយ៉ាន់ម៉ាឆ្នាំ២០២០ នាង Thaw Nandar Aung ឬ Han Lay បានបញ្ជាក់ថា នាងប្រហែលជាត្រូវចំណាយពេលស្នាក់នៅប្រទេសថៃបន្ថែមទៀតដើម្បីសុវត្ថិភាព មុននឹងវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែនាងហ៊ាននិយាយពាក់ព័ន្ធនឹងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា លើឆាកកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២០ ក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។

This image has an empty alt attribute; its file name is image-21.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទំព័រហ្វេសប៊ុក Miss Grand Pageant Insider បានបង្ហោះថា នាងនៅតែបន្តស្នាក់នៅក្នុងប្រទេសថៃជាមួយអង្គការ Miss Grand International (MGIO)។ រក្សាស្មារតីនិងបន្តការប្រយុទ្ធ។

This image has an empty alt attribute; its file name is photo_2021-03-29_13-45-04-658x1024.jpg

នាងត្រូវបានគេដកស្រង់សម្តីថា “នៅពេលដែលខ្ញុំកំពុងឈរនៅលើឆាកនេះ មានមនុស្សជាង១០០នាក់បានស្លាប់។ ខ្ញុំសោកសៅណាស់ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនទាំងនេះ។ ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញតវ៉ាតាមដងផ្លូវដើម្បីប្រយុទ្ធទាមទារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំក៏ចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ។ សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិរបស់អ្នក យ៉ាងបន្ទាន់បំផុតនាពេលនេះ” ។

This image has an empty alt attribute; its file name is han-lay-myanmar-3-1616982828.jpg

នៅលើឆាក នាងក៏បានច្រៀងចម្រៀងបទ “Heal the World” ទាំងទឹកភ្នែកផងដែរ ហើយធ្វើឲ្យទស្សនិកជនទះដៃអបអរសាទរយ៉ាងកងរំពង។

This image has an empty alt attribute; its file name is Miss-Grand-Myanmar-Han-Lay-1616861219515-546.jpg

គួរបញ្ជាក់ថា ក្នុងអាយុ២២ឆ្នាំ កញ្ញា Han Lay ​បច្ចុប្បន្នជានិស្សិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យយ៉ាំងហ្គោន។ នាងក៏ជាអ្នកលេងបាល់បោះឲ្យក្រុមសកលវិទ្យាល័យនិងជាតារាម៉ូដែលអាជីពផងដែរ។ នាងចេះនិយាយភាសាអង់គ្លេស និងចិនយ៉ាងស្ទាត់ជំនាញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tha BPS

ចុចអាន៖ បវរកញ្ញា​មីយ៉ាន់ម៉ា បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ ​យំ​ប្រាប់​ពិភពលោក​ពី​ស្ថានភាព​ប្រទេស​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម