ព័ត៌មានអន្ដរជាតិ
រន្ទះបាញ់រោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ឥណ្ឌូណេស៊ី បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅគួរឲ្យរន្ធត់ (មានវីដេអូ)
អគ្គិភ័យដ៏ធំមួយ បានផ្ទុះឡើងនៅថ្ងៃចន្ទនេះ នៅឯរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាបានប្រែក្លាយទីតាំងរោងចក្រដ៏ធំល្វឹងល្វើយ ទៅជាអណ្តាតភ្លើងដ៏កាចសាហាវដូចជាឋាននរក។

ក្រុមពន្លត់អគ្គិភ័យបានប្រយុទ្ធដើម្បីទប់ទល់នឹងអណ្តាតភ្លើង នៅឯរោងចក្រចម្រាញ់ប្រេង Balongan ក្នុងខេត្តជ្វាខាងលិច ដែលដំណើរការដោយក្រុមហ៊ុនប្រេងរដ្ឋ Pertamina។
មនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់ហើយអ្នកស្រុកប្រហែល១,០០០នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុបន្ទាប់ពីអគ្គិភ័យ ផ្ទុះឡើង។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ដោយសារគាំងបេះដូងបន្ទាប់ពីការផ្ទុះ។
ស្របពេលជាមួយគ្នានោះ មនុស្សប្រហែល១៥នាក់ បានរងរបួសស្រាល ហើយអាជ្ញាធរនិយាយថា ពួកគេកំពុងពិនិត្យរកមើល មនុស្ស៣នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។

លោក Nicke Widyawati ប្រធានក្រុមហ៊ុន Pertamina បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីការពារអគ្គិភ័យមិនឲ្យរាលដាល យើងបានបិទប្រតិបត្តិការ ហើយយើងកំពុងប្រឹងប្រែងក្នុងការប្រយុទ្ធជាមួយអគ្គិភ័យនេះ”។
មូលហេតុនៃអគ្គិភ័យនេះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអះអាងថា អគ្គិភ័យបានឆាបឆេះអំឡុងពេលមានរន្ទះបាញ់៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Sabah
ចុចអាន៖ កំពុងតែឆ្លងខ្លាំងផង មន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា ត្រូវអគ្គិភ័យឆាបឆេះទៀត

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច