Connect with us

ព័ត៌មានអន្ដរជាតិ

ពីរ​ថ្ងៃ​មុន​ចាក់​វ៉ាក់សាំង ហាម​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ បើ​មិន​ចាំបាច់

បានផុស

នៅ

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ (CDC) និយាយ​ថា ​ខ្លួន​មិន​បាន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ ​Ibuprofen ​(ថ្នាំ​រលាក) និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដទៃ​ទៀត​ដូចជា​អាស្ពីរីន​និង​អាសេតាមីណូហ្វេន​ ​ដើម្បី​ការពារ​ផល​ប៉ះពាល់​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ​នោះ​ទេ។

ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មុន​ពេល​ចាក់​វ៉ាក់សាំង ​អាច​ធ្វើ​ឲ្យ​ប្រតិកម្ម​ភាព​ស៊ាំ​រំខាន​ដល់​សមត្ថភាព​រាងកាយ​ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​វីរុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Gregory Poland ប្រធាន​ក្រុម​ស្រាវជ្រាវ​វ៉ាក់សាំង​នៅ​គ្លីនិក Mayo ក្នុង​ទីក្រុង Rochester រដ្ឋ​មីនីសូតា​បាន​ប្រាប់ HealthDay News ថា​ ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មុន​ពេល​ចាក់​វ៉ាក់សាំង​ អាច​បណ្ដាល​ឲ្យ​មានការ​ថយ​ចុះ​នៃ​ការ​ឆ្លើយតប​នៃ​អង្គ​បដិ​ប្រាណ។ នេះ​ដោយសារ​តែ​គេ​មិន​ទាន់​ដឹង​ថា​ តើ​ថ្នាំ​ទាំងនេះ​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​វ៉ាក់សាំង​យ៉ាង​ដូចម្ដេច។

លោកស្រី​វេជ្ជបណ្ឌិត Abinash Virk អ្នក​ឯកទេស​ខាង​ជំងឺ​ឆ្លង​និង​អ្នក​សម្របសម្រួល​កម្មវិធី​គ្រប់គ្រង​វ៉ាក់សាំង​បាន​ប្រាប់ Newsweek ថា​ ​ភាព​ស៊ាំ​អាច​នឹង​ចុះ​ខ្សោយ​បន្តិច។ ការ​ឆ្លើយតប​ចំពោះ​វ៉ាក់សាំង​នេះ គឺ​សំដៅ​ដល់​កុមារ​ដែល​បាន​ទទួល​ថ្នាំ​អាសេតាមីណូហ្វេន​ ដែល​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​​មិនមែន​ជា steroidal ស្រដៀង​ទៅ​នឹង ibuprofen។

ទោះ​យ៉ាងណា​មាន​ករណី​លើកលែង។ CDC និយាយ​ថា​អ្នក​ដែល​លេប​ថ្នាំ​ទាំង​នេះ​ជា​ទៀងទាត់​សម្រាប់​លក្ខខណ្ឌ​ផ្សេង​ៗទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រ​គួរ​តែ​បន្ត​ ហើយ​ជៀសវាងការ​បញ្ឈប់​ឬ​ពន្យារពេល​ប្រើ​ថ្នាំ​សម្រាប់​ស្ថានភាព​សុខភាព​នៅ​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​។

ទោះបី​ជា​មាន​ការ​ណែនាំ​របស់ CDC ក៏​លោកស្រី Virk មានប្រសាសន៍ថា ​ មនុស្ស​គួរ​តែ​ជៀសវាង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​រយៈពេល ៤៨ ម៉ោង ​មុន​ពេល​ចាក់​វ៉ាក់សាំង​ប្រសិន​បើ​អាច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖newsweek

ចុចអាន៖វេជ្ជបណ្ឌិត​ហាម​ផឹក​ស្រា​ដាច់ខាត​មុន​ចាក់​វ៉ាក់សាំង ហើយ​ត្រូវ​ទទួលទាន​អាហារ​ជីវជាតិ និង​ទឹក​ឲ្យ​គ្រប់គ្រាន់

ចុចអាន៖ការស្រាវជ្រាវ៖ ថ្នាំអាស្ពីរីនកម្រិតទាប អាចកាត់បន្ថយហានិភ័យ មិនឱ្យអ្នកជំងឺកូវីដឈឺធ្ងន់ឬស្លាប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៥ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម