ព័ត៌មានអន្ដរជាតិ
ប្រទេស គុយបា សង្ឃឹមថានឹងមានទំនាក់ទំនងក្នុងន័យស្ថាបនាក្រោយការជាប់ឆ្នោតរបស់លោក Biden
ក្នុងប្រតិកម្មជាផ្លូវការលើកដំបូងពីរដ្ឋាភិបាលគុយបាចំពោះលទ្ធផលបោះឆ្នោតអាមេរិក ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខាងដែលមានជម្លោះដ៏យូរទាំងពីរអាចមានទំនាក់ទំនងទ្វេភាគីដែលមានលក្ខណៈស្ថាបនាឡើងវិញ។
លោកបានបង្ហោះ Twitter ថា “យើងទទួលស្គាល់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ពួកគេ ប្រជាជនអាមេរិកបានជ្រើសរើសទិសដៅថ្មី”។
ទោះបីជាយ៉ាងណាក៏ដោយ សារខ្លីនោះមិនបាននិយាយចំៗអំពីជ័យជម្នះរបស់លោក Joe Biden ទេហើយក៏មិនបានអបអរសាទរលោក Biden ផងដែរ។

អស់រយៈពេលជាយូរមកហើយ រដ្ឋាភិបាលបក្សកុម្មុយនិស្តគុយបាបានទាមទារឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចរ៉ាំរ៉ៃប្រឆាំងនឹងកោះនេះដែលត្រូវបានរឹតបន្តឹងកាន់តែខ្លាំងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Biden បាននិយាយថា លោកនឹងវិលត្រឡប់ទៅរកគោលនយោបាយឆ្ពោះទៅប្រទេសគុយបាដែលត្រូវបានណែនាំដោយអតីតប្រធានាធិបតីលោក Barack Obama។
លោក Obama បានផ្តួចផ្តើមគំនិតផ្សះផ្សារវិស័យការទូតឆ្នាំ២០១៥-១៦និងការបើកចំហសេដ្ឋកិច្ចឆ្ពោះចំពោះទីក្រុង Havana ដែលរួមបញ្ចូលទាំងទំនាក់ទំនងការទូតពេញលេញនិងការពង្រីកជើងហោះហើរនិងការធ្វើដំណើរដោយជនជាតិអាមេរិកផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ