ព័ត៌មានអន្ដរជាតិ
អាណិត! Miss Grand មីយ៉ាន់ម៉ា មកប្រឡងនៅថៃ មានលុយត្រឹម២០០ដុល្លារ
នៅក្នុងកម្មវិធី Talk Show កាលពីយប់មិញនា ប្រទេសថៃ បវរកញ្ញាមីយ៉ាន់ម៉ា នាង Han Lay បាននិយាយថា នាងបន្តស្នាក់នៅក្នុងប្រទេសថៃរយៈពេល២ខែទៀត ហើយរង់ចាំមើលសភាពការណ៍នៅមីយ៉ាន់ម៉ា។ ពេលណាដែលនាងមានសុវត្ថិភាពគ្រប់គ្រាន់ នាងនឹងវិលទៅមាតុភូមិវិញ។

ក្នុងកម្មវិធីជជែកកម្សាន្តផ្សាយផ្ទាល់ជាមួយពិធីករ Nawat Itsaragrisil ដែលជាប្រធាន Miss Grand International, នាង Han Lay បានលើកឡើងថា រូបនាងមិនសំងំសុខតែឯងហើយឱបដៃឈរមើលប្រជាជននាងស្លាប់រាល់ថ្ងៃបានទេ។ ពេលសមស្របណាមួយ នាងនឹងវិលត្រឡប់ទៅវិញជាក់ជាពុំខាន។

ហើយអ្វីដែលធ្វើឲ្យគេកាន់តែអាណិតនាងនោះគឺថា នាងជិះយន្តហោះមកប្រទេសថៃ ដោយមានលុយត្រឹមតែ២០០ដុល្លាប៉ុណ្ណោះ។ អ្នកគ្រប់គ្រងរបស់នាងមិនមានលុយច្រើនផ្តល់ឲ្យនាងទេ ព្រោះតែធានាគារទាំងអស់ជាប់គាំងលុយមិនអាចដកចេញ។

ប្រជាជនថៃចង់បរិច្ចាគប្រាក់ឲ្យនាង តែនាងមិនទទួលទេព្រោះនាងចង់បានលុយចេញពីការធ្វើការ ក៏ដូចជាលក់គ្រឿងសម្អាងរបស់ផលិតផល Miss Grand International ផងដែរហើយអីវ៉ាន់ទាំងអស់គឺលក់បានទូទាំងពិភពលោក នេះជារបៀបដែលអ្នកទាំងអស់គ្នាអាចជួយនាងបាន។
ទោះបីជាយ៉ាងណាក៏ដោយ រាល់ការស្នាក់នៅ Apartment និងថ្លៃម្ហូបអាហារក្នុងប្រទេសថៃ ជាការចំណាយរបស់លោក Nawat ទាំងអស់។

នាង Han Lay បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងហ៊ាននិយាយលើឆាកកម្មវិធីប្រឡងបវរកញ្ញា Miss Grand International ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ានិងសុំជំនួយបរទេស។
នាងត្រូវបានគេដកស្រង់សម្តីថា “នៅពេលដែលខ្ញុំកំពុងឈរនៅលើឆាកនេះ មានមនុស្សជាង១០០នាក់បានស្លាប់។ ខ្ញុំសោកសៅណាស់ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនទាំងនេះ។ ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញតវ៉ាតាមដងផ្លូវដើម្បីប្រយុទ្ធទាមទារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំក៏ចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ។ សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិរបស់អ្នក យ៉ាងបន្ទាន់បំផុតនាពេលនេះ” ។

នៅលើឆាក នាងក៏បានច្រៀងចម្រៀងបទ “Heal the World” ទាំងទឹកភ្នែកផងដែរ ហើយធ្វើឲ្យទស្សនិកជនទះដៃអបអរសាទរយ៉ាងកងរំពង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ FB: Mr.Nawat Itsaragrisil, Team Cambodia
ចុចអាន៖ ថៃ អនុញ្ញាតឲ្យបវរកញ្ញាមីយ៉ាន់ម៉ា បន្តស្នាក់នៅក្នុងប្រទេស ដើម្បីសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ