Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ថា ការ​ពាក់​ម៉ាស​អាច​កាត់បន្ថយ​ហានិភ័យ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ

បានផុស

នៅ

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ម៉ាស​ឬ​របាំង​មុខ​ដែល​​យើង​ពាក់​នៅ​ពេល​ចេញ​ទៅ​តាម​ទី​សាធារណ អាច​ជួយ​ការពារ​ពី​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​នៅ​រដូវ​ក្ដៅ​នេះ​បាន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Do-Yeon Cho សាស្ត្រាចារ្យ​រង​ផ្នែក​រោគ​វិទ្យា​នៅ​សាកលវិទ្យាល័យ Alabama នៅ Birmingham មាន​ប្រសាសន៍​ថា ការស្រាវជ្រាវ​នៅ​ឆ្នាំ ២០២០ ​បាន​បង្ហាញ​ថា​រោគសញ្ញា​នៃ​ជំងឺ​រលាក​ទង​សួត​ឬ​អាឡ័កស៊ី ក្នុង​ចំណោម​គិលានុបដ្ឋាយិកា​ត្រូវ​បាន​កាត់បន្ថយ​យ៉ាង​ខ្លាំង​ ​ដោយសារ​ពួកគេ​បាន​ប្រើប្រាស់​របាំងមុខ​និង​ម៉ាស​ក្នុង​កំឡុង​ពេល​​ជំងឺ​កូវីដ។

លោក​បាន​សម្គាល់​ឃើញ​ថា​ ប្រភេទ​នៃ​ការ​គ្រប​លើ​មុខ​មិនថា​មួយ​ណា ​សុទ្ធតែ​អាច​ជួយ​កាត់បន្ថយ​ភាព​ផុយ​ស្រួយ​នៃ​ប្រតិកម្ម​អាឡ័កស៊ី​ដែល​អាច​ចូល​ទៅ​ក្នុង​ច្រមុះ​និង​មាត់។

ទន្ទឹម​នឹង​ការ​ពាក់​របាំង​មុខ​ មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​កាត់​បន្ថយ​រោគ​សញ្ញា​ប្រតិកម្ម​អាឡ័កស៊ី​ ដោយ​ការ​កំណត់​អត្តសញ្ញាណ​អាឡ័កស៊ី​លើ​រាងកាយ។ ប្រសិន​បើ​អាឡ័កស៊ី​ទៅ​នឹង​លំអង​ផ្កា ​ចូរ​កាត់បន្ថយ​សកម្មភាព​ចេញ​ក្រៅ​ផ្ទះ។ ការ​ប្រើ​ថ្នាំ​អាឡ័កស៊ី​អាច​រារាំង​រាងកាយ​មិន​ឲ្យ​បញ្ចេញ​ជាតិ​អ៊ីស្តាមីន​និង​សារធាតុគីមី​ដទៃ​ទៀត​ ដែល​បង្ក​ឲ្យ​មាន​រោគសញ្ញា​អាឡ័កស៊ី ​កាន់​តែ​ធ្ងន់ធ្ងរ​ថែមទៀត។

លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា “គួរ​ប្រញាប់​ដូរ​សំលៀកបំពាក់​ពេល​មក​ដល់​ផ្ទះ​និង​លាង​ច្រមុះ​ជាមួយ​ទឹក​អំបិល​។ បោស​សំអាត​កន្លែង​គេង​និង​បោក​ខោអាវ​ក្នុង​ទឹក​ក្ដៅ​ជាមួយ​សាប៊ូ​ ងូត​ទឹក​និង​​កក់​សក់​រាល់ថ្ងៃ​មុន​ពេល​ចូល​គេង​ ដើម្បី​លាង​សម្អាត​ជាតិ pollens ” ។

ស្ថិត​ក្នុង​ពេលនេះ​សីតុណ្ហភាព​អាច​នឹង​ក្ដៅ​ជាង​មុន​ ដើមឈើ​ប្រាកដជា​អសកម្ម​ហើយ​បញ្ចេញ​លំអង​ទៅ​ក្នុង​អាកាស​ ធ្វើ​ឲ្យ​អ្នក​ដែល​​ងាយ​អាឡ័កស៊ី​អាច​ប្រតិកម្ម​​ខ្លាំង​ជាង​មុន។ វិធី​ល្អ​គឺ​ត្រូវ​ពាក់​ម៉ាស​ឬ​របាំងមុខ​ពេល​ចេញក្រៅ​ការពារ​ទាំង​លំអងផ្កា​និង​ជំងឺ​កូវីដ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖upi.com

ចុចអាន៖អ្នក​ជំនាញ​ព្រមាន​​គ្រោះ​ថ្នាក់ដោយ​ការ​ពាក់​ម៉ាស អំឡុង​សីតុណ្ហភាពក្ដៅខ្លាំង

ចុចអាន៖ពាក់តែ​របាំងមុខ អាចការពារវីរុសកូវីដ-១៩បានទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

មូលនិធិគន្ធបុប្ផា
ព័ត៌មានជាតិ៤២ នាទីutes មុន

ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ប្រមូលថវិកាបាន​១០០ លានរៀលដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

KPT+៥៦ នាទីutes មុន

ពេជ្រ​ល្បី​ជាង​គេ​លើ​លោក គ្មាន​នរណា​ហ៊ាន​ធ្វើ​ជា​ម្ចាស់​ ព្រោះ​ជាប់បណ្តាសាដល់ស្លាប់

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

សន្តិសុខសង្គម១៨ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម