ព័ត៌មានអន្ដរជាតិ
ជំទាវទីមួយ Melania Trump ប្រាប់ឲ្យស្វាមីទទួលស្គាល់លទ្ធផល
ប្រភពដែលដឹងច្បាស់អំពីការសន្ទនាបានប្រាប់ CNN ថា ជំទាវទីមួយគឺលោកស្រី Melania Trump បានចូលរួមក្នុងការអំពាវនាវពីរង្វង់ខាងក្នុងរបស់លោកប្រធានាធិបតី Trump ដែលប្រាប់ដល់គាត់ថា វាដល់ពេលហើយដែលគាត់ត្រូវទទួលស្គាល់បរាជ័យ។
បុគ្គលនេះបាននិយាយថា បើទោះបីជាលោកស្រីមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីការបោះឆ្នោតក៏ដោយក៏លោកស្រី Melania Trump បានបង្ហាញពីយោបល់ផ្ទាល់ខ្លួនដែរ។
ប្រភពដដែលនិយាយថា “លោកស្រីបានអំពាវនាវដូចអ្វីដែលលោកស្រីតែងតែធ្វើ”។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងមុននេះ លោកស្រី Melania Trump បានបញ្ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់ខ្លួនទាក់ទងនឹងការបោះឆ្នោត។
ជំទាវទីមួយបានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ប្រជាជនអាមេរិកសមនឹងទទួលបានការបោះឆ្នោតដោយយុត្តិធម៌។ រាល់សន្លឹកឆ្នោតដែលស្របច្បាប់មិនមែនខុសច្បាប់ គួរតែត្រូវបានរាប់។ យើងត្រូវតែការពារលទ្ធិប្រជាធិបតេយ្យរបស់យើងដោយតម្លាភាពពេញលេញ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង