ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាប្រើអាវុធធុនធ្ងន់បង្ក្រាបអ្នកតវ៉ា បង្កើនអ្នកស្លាប់ជាង៥០០នាក់
អ្នកតវ៉ាមីយ៉ាន់ម៉ាបាននាំគ្នាដុតទៀនបំភ្លឺពេលយប់ដើម្បីជាការប្រុងប្រយ័ត្ន បន្ទាប់ពីមនុស្សជាង៥០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈមក ខណៈថ្ងៃអង្គារនេះអ្នកតវ៉ាបានចាប់ផ្តើមយុទ្ធនាការណ៍ប្រឆាំងថ្មីមួយទៀតដោយចោលសំរាម និងវត្ថុផ្សេងៗនៅលើដងផ្លូវ។

ជនស៊ីវិល១៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ម្សិលមិញ។ នេះបើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយ ហើយយ៉ាងហោចណាស់មាន៨នាក់ត្រូវបានសម្លាប់នៅខណ្ឌ South Dagon ក្នុងទីក្រុងយ៉ាំងហ្គោន។
សាក្សីបាននិយាយថា កម្លាំងសន្តិសុខនៅក្នុងតំបន់បានបាញ់អាវុធធុនធ្ងន់ជាងធម្មតាកាលពីថ្ងៃចន្ទដើម្បីទម្លាយរបាំងនៅលើដងផ្លូវ។ តែមិនទាន់ច្បាស់ភ្លាមទេថា តើជាប្រភេទអាវុធអ្វី។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបាននិយាយថា កម្លាំងសន្តិសុខបានប្រើអាវុធបង្ក្រាបកូដកម្មដើម្បីបំបែកហ្វូងមនុស្សដែលមានហិង្សា ក្នុងគោលបំណងបើកទម្លាយផ្លូវ និងមនុស្សម្នាក់បានរបួស។
អ្នកស្រុកនៅ South Dagon ម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថា ការផ្ទុះអាវុធជាច្រើននៅពេលយប់ជ្រៅដែលធ្វើឲ្យមានការព្រួយបារម្ភមនុស្សស្លាប់ច្រើន។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឲ្យឧត្តមសេនីយ៍មីយ៉ាន់ម៉ាបញ្ឈប់ការសម្លាប់ និងកៀបសង្កត់លើបាតុករ។
តាមប្រភពពី AAPP ជាក្រុមតស៊ូមតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៥១០នាក់ហើយត្រូវបានសម្លាប់ក្នុងរយៈពេលជិតខែកន្លងទៅនេះ។
កាលពីថ្ងៃសៅរ៍ជាថ្ងៃថ្លុកឈាមបំផុតដែលមានមនុស្ស១៤១នាក់ត្រូវបានសម្លាប់។
ការស្លាប់ច្រើនបានកើតនាចុងសប្តាហ៍កន្លងទៅនេះដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័សដល់ជាង៥០០នាក់ និងមនុស្សរាប់ពាន់ត្រូវបានចាប់ខ្លួន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ