ព័ត៌មានអន្ដរជាតិ
អាមេរិក ថា លោក ចូ បៃដិន គ្មានផ្លូវជួបប្រជុំផ្ទាល់ជាមួយ គីម ជុងអ៊ុន ឡើយក្រោយបាញ់មីស៊ីល
អ្នកនាំពាក្យសេតវិមានបានច្រានចោលជំនួបកំពូលដែលអាចកើតមានរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។
លោក បៃដិន បានធ្វើអត្ថាធិប្បាយ បន្ទាប់ពីការបាញ់មីស៊ីល Ballistic ចុងក្រោយបង្អស់របស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោកបានត្រៀមខ្លួនសម្រាប់ទម្រង់ការទូតមួយចំនួន ប៉ុន្តែវាត្រូវតែមានលក្ខខណ្ឌ នៅពេលទទួលបានលទ្ធផលចុងក្រោយនៃការរំសាយអាវុធនុយក្លេអ៊ែរ ។
ទន្ទឹមនោះអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ត្រូវបានគេសួរនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថាតើការកត់សម្គាល់របស់លោក Biden អំពី “ទម្រង់ការទូតមួយចំនួន” នេះនឹងរួមបញ្ចូលការជួបដោយផ្ទាល់ជាមួយលោក គីម ដែរឬទេ ។
លោកស្រី Psaki បាននិយាយថា នេះមិនមែនជាចេតនារបស់គាត់ទេ ហើយលោកស្រីគិតថា វិធីសាស្រ្តរបស់ប្រធានាធិបតីនឹងខុសគ្នាឆ្ងាយពីអ្នកមុនៗ ។
លោក បៃដិន បានរិះគន់លោក ដូណាល់ ត្រាំ ចំពោះការខកខានមិនបានបញ្ឈប់ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង ទោះបីមានកិច្ចពិភាក្សាកំពូលចំនួន ៣ លើកជាមួយលោក គីម ចាប់តាំងពីឆ្នាំ ២០១៨ ក៏ដោយ ។
រដ្ឋបាលលោក បៃដិន គ្រោងនឹងធ្វើកិច្ចចរចា ៣ ផ្លូវលើប្រទេសកូរ៉េខាងជើងនៅសប្តាហ៍នេះដោយមានការចូលរួមពីក្រុមមន្រ្តីសន្តិសុខជាតិជាន់ខ្ពស់មកពីជប៉ុន និងកូរ៉េខាងត្បូង ផងដែរ ។
រដ្ឋបាលរបស់លោកក៏នឹងត្រូវបញ្ចប់ការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយរបស់កូរ៉េខាងជើងនៅពេលឆាប់ៗនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីជាង ១ ម៉ឺនករណី និងព្រមានពីជំងឺថ្មីផ្សេងទៀត
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២២ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក